ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន Old Trafford នឹង​ក្លាយជា​ទីតាំង​​ប្រកួត​ UEFA Women’s Euro 2021

4 ឆ្នាំ មុន

កីឡដ្ឋាន Old Trafford របស់ Manchester United នឹង​ក្លាយ​ទីតាំង​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អង់គ្លេស…

កីឡដ្ឋាន Old Trafford របស់ Manchester United នឹង​ក្លាយ​ទីតាំង​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ UEFA Women’s Euro 2021 ដែល​អង់គ្លេស​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

យោង​តាម​ប្រភព​ពី BBC បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ចំ​៥០០​ថ្ងៃ​ទៀត​មុន​ព្រឹត្តិការណ៍​នេះ​កើតឡើង​នា​រដូវក្តៅ​ខាង​មុខ​។ ពហុ​កីឡដ្ឋាន​ដែល​​ផ្ទុក​អ្នក​ទស្សនា​ចំនួន​៧៦,០០០​នាក់​នេះ គឺជា​កីឡដ្ឋាន​មួយ​ក្នុង​ចំណោម​កីឡដ្ឋាន​ទាំង​១០ ដែល​ត្រូវ​ប្រើប្រាស់​នៅ​ទូ​ទាំង​ប្រទេស ខណៈ​ដែល​កីឡដ្ឋាន​ជាតិ Wembley នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​។

លោក Phil Neville ដែល​ជា​ម្ចាស់​ជើងឯក​លី​គ​៦​សម័យកាល និង FA Cup ៣​ដង​រួម​ទាំង​ពានរង្វាន់​អឺរ៉ុប​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​របស់ Man United ហើយ​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អង់គ្លេស បាន​និយាយ​ថា​វា​ពិតជាអស្ចារ្យ​ណាស់​សម្រាប់​លោក​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៧ កក្កដា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ សីហា ២០២១​​ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ