ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​រវាង Inter Milan និង Sampdoria ​ត្រូវ​ពន្យារពេល

4 ឆ្នាំ មុន

ការ​ប្រកួត​របស់​ក្រុម Inter Milan ទល់​នឹង Sampdoria ស្ថិត​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣ នៃ​ក្របខ័ណ្ឌ Serie A ថ្ងៃអាទិត្យ​នេះ…

ការ​ប្រកួត​របស់​ក្រុម Inter Milan ទល់​នឹង Sampdoria ស្ថិត​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៣ នៃ​ក្របខ័ណ្ឌ Serie A ថ្ងៃអាទិត្យ​នេះ ដែល​ត្រូវ​បាន​ពន្យារពេល ដោយសារ​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​នៃ​វីរុស COVID-19​។

ការ​ផ្អាក​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​នាយក​រដ្ឋមន្ត្រី​អុី​តា​លី​លោក Giuseppe Conte នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​។ លោក Antonio Conte អ្នកចាត់ការ​ទូទៅ​ក្រុម Inter បាន​និយាយ​ថា «​រដ្ឋមន្ត្រី​កីឡា​លោក Vincenzo Spadafora មាន​បំណង​ចង់​បញ្ឈប់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​នៅ​តំបន់ Veneto និង Lombardy»​។

សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ស្ត្រី​នៅ​តំបន់​ភាគ​ខាងជើង​នៃ Lombardy បាន​ក្លាយជា​មនុស្ស​ទី​២ នៅ​ប្រទេស​អុី​តា​លី​ដែល​​បានបាត់បង់ជីវិត​​ដោយសារ​វីរុស​នេះ​។

ការ​ពន្យារពេល​នេះ​ក៏​រួម​បញ្ចូល​ទាំង​ប្រកួត​របស់ Verona និង Cagliari ជាមួយ​និង Atalanta និង Sassuolo ផង​ដែរ​។ បញ្ជាក់​ថា​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា អ្នក​​បាត់បង់ជីវិត​​ដោយ​វីរុស​ថ្មី​នេះ​កើន​ដល់ ២,២៣៩​នាក់ ខណៈ​ដែល​ករណី​ឆ្លង​មាន​ដល់​៧៥,៥៦៧​ករណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ