ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​នេះ​ជា​របស់​ខ្ចី​គេ​ទេតើ

4 ឆ្នាំ មុន

កុំ​បណ្តោយ​ខ្លួន​ឱ្យ​លង់​លិចទៅ​ក្នុង​សេចក្តី​ប្រមាទ ព្រោះ​ជីវិត​នេះ​មាន​ប្រមាណ​តិច​ណាស់ ខ្លី​ណាស់ បុគ្គល​គួរ​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​សេចក្តី​ប្រមាទ​ឱ្យ​លង់​លិច​ក្នុង​អន្លង់​ដ៏​ខ្មៅ​ងងឹត ធ្វើ​ជីវិត​ឱ្យ​ថោកទាប​នោះ​ឡើយ ។ ព្រះ​បរម​សាស្តា​បាន​ត្រាស់​ថា ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ…

កុំ​បណ្តោយ​ខ្លួន​ឱ្យ​លង់​លិចទៅ​ក្នុង​សេចក្តី​ប្រមាទ ព្រោះ​ជីវិត​នេះ​មាន​ប្រមាណ​តិច​ណាស់ ខ្លី​ណាស់ បុគ្គល​គួរ​ធ្វើ​តែ​អំពើ​ល្អ​ទៅ​បាន​ហើយ មិន​ត្រូវ​បណ្តោយ​ប្រាណ​ដោយ​សេចក្តី​ប្រមាទ​ឱ្យ​លង់​លិច​ក្នុង​អន្លង់​ដ៏​ខ្មៅ​ងងឹត ធ្វើ​ជីវិត​ឱ្យ​ថោកទាប​នោះ​ឡើយ ។

ព្រះ​បរម​សាស្តា​បាន​ត្រាស់​ថា ជីវិត​នេះ​ជា​របស់​ខ្ចី​គេ ដូច្នេះ​ក្នុង​មួយ​កំណើត​មនុស្ស​នេះ មាន​ភារកិច្ច​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ បំពេញ​កង​ការ​កុសល រួច​ហើយ​ត្រូវ​សង​ជីវិត​នេះ​ឱ្យទៅ​ម្ចាស់​ដើម​គេ​វិញ​គឺ មរណៈ​នោះ​ឯង .

ដូចនេះ​ទាំង​អ្នកតូច ទាំង​អ្នកធំ ទាំង​អ្នកមាន ទាំង​អ្នកក្រ​ត្រូវ​តែ​ស្លាប់​ទាំងអស់​គឺ​មិន​អាច​បុគ្គល​ណា​ម្នាក់​គេច​ផុត ចៀស​រួច​អំពី​សេចក្តីស្លាប់​បាន​ឡើយ នេះ​ជា​ច្បាប់ធម្មជាតិ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ