ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​កង់​បី​ចូល​កោ​ល​ជប់ ស្រាប់តែ​បាត់​​​លុយ​ជាង​១​លានរៀល​ រត់​ប្តឹង​សមត្ថ​កិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់​បាន​ចូល​ម៉ាស្សា​កោស​ជប់ ស្រាប់តែ​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​ជាង​1​លានរៀល​ ក៏​រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​ទាំង​យប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​20​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​2020 ត្រង់​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​កង់​បី​ឥណ្ឌា​ម្នាក់​បាន​ចូល​ម៉ាស្សា​កោស​ជប់ ស្រាប់តែ​ត្រូវ​នារី​ម៉ាស្សា​លួច​លុយ​អស់​ជាង​1​លានរៀល​ ក៏​រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​ទាំង​យប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​20​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​2020 ត្រង់​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​2004 ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប 1 ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​ម៉េច ត​ត់ អាយុ​36​ឆ្នាំ មុខរបរ​រត់​កង់​បី​ឥណ្ឌា ស្នាក់​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ចំណែកឯ​នារី​ម៉ាស្សា​កោស​ជប់​២​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​ល​ការ​កាប​1 នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រូប​គាត់​ផឹកស្រា​បៀរ​អស់​៣​កំប៉ុង​រួច ក៏​មាន​ស្ថានភាព​ដូច​ជា​មិនសូវ​ស្រួលខ្លួន ក៏​បាន​បើក​កង់​បី​របស់​ខ្លួន​ទៅ​កោស​ជប់​នៅ​ហាង​ម៉ាស្សា​ខាងលើ ខណៈ​ពេល​មក​ដល់​កន្លែង​បាន​ឡើង​ទៅ​លើ​បន្ទប់​ម៉ាស្សា​កោះ​ជប់​ជាន់​ទី​1​នោះ រូប​គាត់​បាន​ស្រាតខោ​ខ្មៅ​ជើងវែង​ពាក់​ទៅ​នឹង​ជញ្ជាំង​ក្បែរ​បង្អួច ហើយ​ក៏​បាន​ឲ្យ​នាង​ៗ​ចំនួន​២​នាក់​ធ្វើការ​កោស​ជប់​ឱ្យ​រូប​គាត់ បន្ទាប់​ពី​កោស​ជប់​ម៉ាស្សា​រួចរាល់​ហើយ រូប​គាត់​បាន​ស្លៀកខោ និង​ពាក់អាវ​វិញ ហើយ​ក៏​បាន​លូក​ហោប៉ៅ​យក​លុយ​ឱ្យទៅ​នាង​ៗ​ទាំង​២​នាក់​ចំនួន 20000​រៀល ក្រោយ​ពី​ឲ្យ​លុយ​ទៅ​ពួក​នាង​ៗ​រួច រូប​គាត់​ចាប់អារម្មណ៍​ថា បាត់​លុយ​នៅ​ក្នុង​កាបូប​របស់​គាត់​អស់​ចំនួន​1​លាន​5​ម៉ឺន​រៀល​។

តាម​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​គាត់​ដឹង​ថា​នាង​ៗ​បន្លំ​លួច​លុយ​របស់​គាត់ ក៏​បានរ​ត់ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ការ​កាប​១ រួច​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ម្ចាស់​ហាង​កោស​ជប់​បាន​ឈ្លោះប្រកែក​ថា កូនចៅ​របស់​គេ​មិន​បាន​យក​លុយ​នោះ​ទេ តែ​បុរស​ខាងលើ​នៅ​តែ​ចោទប្រកាន់​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​។ ភ្លាម​ៗ​នោះ ថៅកែ​ហាង​នោះ​បាន​ដុត​ធុ​ប​៣​សរសៃ​ឱ្យ​កូនចៅ​របស់​ខ្លួន ព្រមទាំង​បុរស​រត់​កង់​បី​នោះ ស្បថស្បែ​នៅ​កន្លែង​ជំនាងផ្ទះ បើសិន​កូនចៅ​របស់​លួច​លុយ​មែន ។

ក្រោយ​ពី​ស្បថស្បែ​រួច សមត្ថកិច្ច​បាន​នាំ​ខ្លួន​ស្ត្រី​ជា​ថៅកែ និង​អ្នក​កោស​ជប់​ទាំង​2​នាក់​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​បាល​ការ​កាប​1 ដើម្បី​ធ្វើការ​សម្រប​ស​ម្រួ​ស​គ្នា​បញ្ចប់រឿង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ