ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកភ័យស្លន់ ខណៈ​​ភ្លើងឆេះ​រាលប៊ិះដល់​ផ្ទះ​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ករណី​ដុត​គំនរ​សំរាម​ហើយ​ភ្លើង​ឆេះ​រាលដាល​ដល់​ស្មៅ និង​​ស្បូវ​ដែល​ដុះ​នៅ​តាម​មាត់​ព្រែក​​ក្រោយ​ផ្ទះ​អ្នកស្រុក​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ទ្រលោម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ភ្លើង​ឆេះ​ដល់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​មក​ជួយ​អន្តរាគមន៍​ពន្លត់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​កុម្ភៈ ឆ្នាំ​២០២០…

ខេត្តស្វាយរៀង ៖ មាន​ករណី​ដុត​គំនរ​សំរាម​ហើយ​ភ្លើង​ឆេះ​រាលដាល​ដល់​ស្មៅ និង​​ស្បូវ​ដែល​ដុះ​នៅ​តាម​មាត់​ព្រែក​​ក្រោយ​ផ្ទះ​អ្នកស្រុក​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ទ្រលោម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ភ្លើង​ឆេះ​ដល់​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​មក​ជួយ​អន្តរាគមន៍​ពន្លត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​កុម្ភៈ ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​មាត់​ព្រែក​ទន្លេ​វ៉ៃ​គោ​ខាងកើត​វត្ត​ព្រៃ​ឆ្លាក់ ស្ថិត​ក្នុងភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​មនុស្ស​មក​ដុត​សំរាម​ដែល​ដាក់​នៅ​ក្រោយ​ផ្ទះ​នៅ​ជិត​មាត់​ព្រែក ហើយ​ទំនងជា​ដុត​រួច​ដើរ​ចោល ទើប​អណ្តាតភ្លើង​ឆេះ​រាលដាល​ដល់​ស្មៅ និង​ស្បូវ​ដែល​ដុះ​ក្រាស់ៗ ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ទើប​ប្រជាពលរដ្ឋ​រស់នៅ​ជិត​មាត់​ព្រែក​បានឃើញ​ឆោឡោ​នាំ​គ្នា​ជួយ​ដងទឹក​ពន្លត់ និង​ប្តឹង​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង និង​ស្នងការ​នគ​បាល​ខេត្ត​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ចុះ​ទៅ​ជួយ​ពន្លត់ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ