ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សស្រាក់សស្រាំ​ចំណាយ​ទ្រព្យ​ធ្វើបុណ្យ​ទាន

4 ឆ្នាំ មុន

អ្នក​គោរព​ព្រះពុទ្ធ​សាសនា​តែង​ចាត់​ទុក​អ្នកបួស​ថា​ជា​ឧត្តមភេទ​ប្រសើរ​លើស​មនុស្ស​ទេវតា និង​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ដែល​ខ្លួន​អាច​ទទួល​បុណ្យ​កុសល​តាម​រយៈ​ការ​ធ្វើ​ទាន ហើយ​បុណ្យ​កុសល​នេះ​នឹង​បានជា​ទីពឹង​ជួយ​ឱ្យ​ពួក​គាត់​ជួប​តែ​សុខ​ចម្រើន ។ ការ​ពិចារណា​ឃើញ​ប្រយោជន៍​បែប​នេះ​ហើយ​ក៏​នាំ​គ្នា​សស្រាក់សស្រាំ​ចំណាយធនធាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​សន្សំ​កុសល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​ទ្រព្យ​ដ៏​ឧត្តម​តរៀង​ទៅ ។ ការ​ជឿ​ស៊ប់​ក្នុង​ព្រះសង្ឃ​ដែល​ជា​អ្នក​ស្ថិត​ក្នុង​ធម៌​វិន័យ ឬថា​ជា​បុគ្គល​ដែល​មិន​ជាប់ជំពាក់​ទៅ​ដោយ​កិលេស​មាន ផ្ទះសម្បែង ដី…

អ្នក​គោរព​ព្រះពុទ្ធ​សាសនា​តែង​ចាត់​ទុក​អ្នកបួស​ថា​ជា​ឧត្តមភេទ​ប្រសើរ​លើស​មនុស្ស​ទេវតា និង​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ដែល​ខ្លួន​អាច​ទទួល​បុណ្យ​កុសល​តាម​រយៈ​ការ​ធ្វើ​ទាន ហើយ​បុណ្យ​កុសល​នេះ​នឹង​បានជា​ទីពឹង​ជួយ​ឱ្យ​ពួក​គាត់​ជួប​តែ​សុខ​ចម្រើន ។

ការ​ពិចារណា​ឃើញ​ប្រយោជន៍​បែប​នេះ​ហើយ​ក៏​នាំ​គ្នា​សស្រាក់សស្រាំ​ចំណាយធនធាន​ទៅ​តាម​សទ្ធា​ជ្រះថ្លា​ធ្វើបុណ្យ​សន្សំ​កុសល​កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា​ជា​ទ្រព្យ​ដ៏​ឧត្តម​តរៀង​ទៅ ។

ការ​ជឿ​ស៊ប់​ក្នុង​ព្រះសង្ឃ​ដែល​ជា​អ្នក​ស្ថិត​ក្នុង​ធម៌​វិន័យ ឬថា​ជា​បុគ្គល​ដែល​មិន​ជាប់ជំពាក់​ទៅ​ដោយ​កិលេស​មាន ផ្ទះសម្បែង ដី ស្រែ ចម្ការ​ជាដើម ជា​ជំនឿ​ត្រូវ ជំនឿ​ចំ​គន្លង​ធម៌ ។

ការ​ជឿ​គុណព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ដូចដែល​បាន​ពោល​មក​ហើយ​នេះ ព្រោះតែ​ជា​អ្នក​ជឿ​ផលរប​ស់កម្ម​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ហេតុផល​ច្បាស់លាស់​ថា បុគ្គល​ធ្វើ​កម្ម​បែប​ណា​នឹង​ទទួលផល​យ៉ាងនោះ​ជា​ប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ