ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​ភរិយា​! ស៊ូ​រើស​អេ​ត​ចាយ​ចេញ​ពី​​​ច្រៀង ឱ្យ​តែ​បាន​លុយ​ដាក់​លលាដ៍​ក្បាល​​ឱ្យ​ប្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​មិន​ល្បីឈ្មោះ​២​នាក់ បាន​ជួប​រឿង​កម្សត់​ពេញបន្ទុក​តែ​ម្តង ក្រោយ​ពេល​បុរស​ជា​ប្តី​រងគ្រោះថ្នាក់​ចរាចរណ៍​កាលពី​១​ឆ្នាំ​មុន ដោយ​ប្តីរ​ងរ​បួស​ផុង​លលាដ៍​រហូត​ត្រូវ​ដក​លលាដ៍ក្បាល​ទៅ​ចិញ្ចឹម​ទុក​នៅ​ប្រទេស​វៀតណាម​។ ក្រោម​ការ​ចំណាយ​អស់​ច្រើន​ពី​ខ្លួន​ពេក​ធ្វើ​ឱ្ កម្រិតជីវភាព​គ្រួសារ​មួយ​នេះ កាន់តែ​ជួប​រឿង​កម្សត់​ៗ​ជា​ច្រើន ដែល​ត្រូវ​លះបង់…

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​មិន​ល្បីឈ្មោះ​២​នាក់ បាន​ជួប​រឿង​កម្សត់​ពេញបន្ទុក​តែ​ម្តង ក្រោយ​ពេល​បុរស​ជា​ប្តី​រងគ្រោះថ្នាក់​ចរាចរណ៍​កាលពី​១​ឆ្នាំ​មុន ដោយ​ប្តីរ​ងរ​បួស​ផុង​លលាដ៍​រហូត​ត្រូវ​ដក​លលាដ៍ក្បាល​ទៅ​ចិញ្ចឹម​ទុក​នៅ​ប្រទេស​វៀតណាម​។ ក្រោម​ការ​ចំណាយ​អស់​ច្រើន​ពី​ខ្លួន​ពេក​ធ្វើ​ឱ្ កម្រិតជីវភាព​គ្រួសារ​មួយ​នេះ កាន់តែ​ជួប​រឿង​កម្សត់​ៗ​ជា​ច្រើន ដែល​ត្រូវ​លះបង់ ។ មហាជន​ដែល​បានដឹង​រឿង​ប្រាកដជា​ទប់​អារម្មណ៍​មិន​បាន​អួល​ដើម​.​ក​មិន​ខាន​។

កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីតាំង​សមាគម​សិល្បៈ ខាងក្រោយ​វិទ្យាល័យ ឥន្ទ្រៈ​ទេវី បាន​រៀបចំ​ពិធី​ប្រគល់​ថវិកា​មួយ​ចំនួន និង​រទេះរុញ​១​គ្រឿង​ជូន​ដល់​អ្នកសិល្បៈ​លំបាក​។ សម្រាប់​អ្នក​មក​ទទួលយក​ជំនួយ សំដៅ​ទៅ​លើ​ភាព​លំបាក​ខ្លាំង​បំផុត ដែល​មិន​អាច​នៅ​ឯកា​ចោល​ឆ្ងាយ​បាន​។ ក្នុង​នោះ​ថវិកា​ច្រើន​ពាន់​ដុល្លារ ប្រគល់​ជូន​ទៅ​គ្រួសារ លោក កែវ ធិ​ន ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ផុង​លលាដ៍ និង​ត្រូវការ​ដើមទុន​ព្យាបាល​បន្ត ហើយ​មួយ​ផ្នែក​ទៀត​ជួយ​ដល់​លោក​សួ​ស សងវា​ចារ ដែល​ធ្លាក់ខ្លួន​ឈឺ និង​នៅ​តែ​ប្រឈម​ភាព​ខ្វះខាត​។

យោង​តាម​សំដី​រៀបរាប់​របស់​អ្នក​នាង កែវ ហម ភរិយា​លោក​កែវ ធិ​ន បាន​លើក​ឡើង​ថា ប្តី​របស់​អ្នក​នាង ជួប​គ្រោះថ្នាក់​នៅ​ម្តុំ​ផ្លូវ​កប់​ស្រូវ ដោយ​មិនដឹង​ថា ប៉ះ​នឹង​អ្វី​ទេ ព្រោះ​ដឹងខ្លួន​នៅ​ពេទ្យ​។ គាត់​ធ្វើ​ដំណើរ​ទៅ​យកប្រពន្ធ​ចេញពី​ច្រៀង ក៏​រង​ភាព​អកុសល​បែប​នេះ​។

ក្រោយ​ជួប​បញ្ហា​មក ខ្ទង់ចំណាយ​ការ​ព្យាបាល គឺ​ច្រើន​ទៅ​ៗ រលេះ​អស់ពី​ខ្លួន ដី​ម្តាយបង្កើត ដី​ម្តាយក្មេក គឺ​លក់​មក​មើល​គាត់​។ ចំពោះ​ខ្លួន​ជា​ប្រពន្ធ​អាណិត​ប្តី ពេល​ដឹងខ្លួន​ចេះ​តែ​និយាយ​ថា ចង់​រស់ ចង់បាន​លលាដ៍​មក​វិញ ខ្លួន​ស្តាប់​ហើយ​យំ​ក៏​មាន​។

អ្នក​នាង កែវ ហម ដែល​ច្រៀង​តាម​ហាង​រាល់​យំ​បាន​តែ​៥​ដុល្លារ បាន​លើកដៃ​សំពះ​និយាយ​មួយ​ៗ​ថា ច្រៀង​រាល់​យប់​ពេល​ខ្លះ​បាន​ធីប ខ្លះ​ក៏​អត់ ។ មាន​ពេល​ខ្លះ​នាង​ចេញពី​ច្រៀង​ជិះ​ម៉ូតូ​មក​វិញ រើស​សម្បក​កំប៉ុង​ទុក​សន្សំ ហើយ​ប្តី​ក៏​ជួយ​រើស បូក​ទាំង​កូនស្រី​ច្បង​អាយុ​២០​ឆ្នាំ​ជា​អ្នក​រាំ​អម​ឆាក ក៏​រើស​អេ​ត​ចាយ​ជួយ​គ្នា​អត់​ខ្មាស់​ទៀត​ទេ​។

អ្នក​នាង​បន្ត​ថា មាន​ពេល​ខ្លះទៅ​ផ្សារ ឃើញ​បន្លែ​ណា​ចោល​នៅ​ល្អ​ក៏​រើស​យក​មក​លាង​ទឹក ធ្វើ​ម្ហូប​ហូប ដើម្បី​កិបកេង​សន្សំ​លុយ​មើលជំងឺ​ប្តី​។ បើ​ទោះបីជា​នាង​អាច​រស់នៅ​បាន តែ​ពេល​នេះ​មិន​ចោល​ប្តី​ជា​ដាច់ខាត ។ ស៊ូ​លំបាក​ជាមួយ​គាត់ និង​មើលទៅ​គាត់​ពិតជា​មិន​អាច​ខ្វះ​នាង​បាន​ទៅ​ណា​ទៅ​តាម រហូត​គេ​ថា​ដូច​កូនពៅ​។ ទាំង​អ្នក​នាង​ហម និង​លោក​ធិ​ន បាន​ទទួល​អំណោយ​ថវិការ​៥៥០០ ដុល្លារ និង​៥០០​ដុល្លារ​ទៀត​របស់​សមាគម​សិល្បៈ​។

អំណោយ​សាច់ប្រាក់​៥៥០០​ដុល្លារ​នេះ ត្រូវ​បាន​លោក ហេង ឡុ​ង បញ្ជាក់​ឱ្យ​ដឹង​ថា កើត​ចេញពី​ក្រុម​ឧកញ៉ា​ប៉ោ សំ​អឿ​ន​, ឧកញ៉ា​លឹ​ម ប៊ុ​ន​ណា​, ឧកញ៉ា​ឡេ​ង ហ៊ួ​រ និង​ប៉ា​ប៉ា សុខ វិជ័យ ហើយ​ចែកចាយ​ដល់​សមាជិក​ជិត​៤០០​នាក់​។ ជា​រួម​សម្រាប់​លោក​កែវ ធិ​ន និង​ភរិយា មិន​ត្រឹមតែ​បាន​ថវិកា​ខាងលើ​ត្រឹមហ្នឹង​ឡើយ ។ ពួក​គាត់​ថែម​ទាំង​ការ​ចេញថ្លៃ​ផ្ទះ​ជួល​បង់​ជូន​៦​ខែ ដោយ​ក្នុង​មួយ​ខែ​៦៥​ដុល្លារ​សម្រួល​គាត់​ពេល​នេះ​។

ក្រៅពី​នេះ ទៅ​ដល់​វៀ​ម​ណា​ម​ព្យាបាល​ដាក់​លលាដ៍​វិញ បើ​ខ្វះខាត ឬ​ចំណាយ​ច្រើន​បែប​ណា ជូនដំណឹង​មក​សមាគម និង​បន្ត​ជូន​ប្រាប់​គ្រុប​ឧកញ៉ា ដែល​ពួក​គាត់​ចាំ​ជួយ​ជា​និច្ច​។ ដោយឡែក​លោក សួ​ស សងវា​ចារ ក៏​ទទួល​បាន​រទេះរុញ​មួយ​មាន​តម្លៃ​៣៨០០ ដុល្លារ និង​ថវិកា​១០០០ ដុល្លារ​ពី​គ្រុប​ដដែល ដោយ​មិន​ទុក​គាត់​ចោល​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ