ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សទ្ធា​៤​យ៉ាង​ជា​សទ្ធា​មាន​ហេតុផល

4 ឆ្នាំ មុន

រឿង​សទ្ធា​នេះ​មិន​ដែល​កើត​នៅ​ជាមួយនឹង​បុគ្គល​បាប​ជា​ចិត្ត​អកុសល​នោះ​ទេ គឺ​កើតឡើង​តែ​នៅ​ក្នុង​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ ។ សទ្ធា​នេះ​មាន​៤​យ៉ាង​គឺ​៖ ១- ការ​ជឿ​លើ​កម្ម គឺ​ជឿ​ថា បាបកម្ម​ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ថោកទាប កុសលកម្ម ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ប្រសើរ​ថ្លៃថ្នូរ…

រឿង​សទ្ធា​នេះ​មិន​ដែល​កើត​នៅ​ជាមួយនឹង​បុគ្គល​បាប​ជា​ចិត្ត​អកុសល​នោះ​ទេ គឺ​កើតឡើង​តែ​នៅ​ក្នុង​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ ។ សទ្ធា​នេះ​មាន​៤​យ៉ាង​គឺ​៖

១- ការ​ជឿ​លើ​កម្ម គឺ​ជឿ​ថា បាបកម្ម​ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ថោកទាប កុសលកម្ម ជា​អំពើ​ញ៉ាំង​សត្វលោក​ឲ្យ​ប្រសើរ​ថ្លៃថ្នូរ ខ្ពង់ខ្ពស់ ។

២- ជឿ​លើ​ផល គឺ​ជឿ​ថា សុខ ទុក្ខ កម្ម​អាក្រក់ ល្អ​គ្រប់​ប្រការ​ដែល​ខ្លួន​ទទួល​គឺជា​ផលរប​ស់កម្ម​ចាស់​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ហើយ មិន​មាន​អ្នក​ណា​ធ្វើ​ជំនួស​នោះ​ទេ ។

៣- ជឿ​ថា​សត្វលោក​មានកម្ម​ជា​របស់​ខ្លួន គឺថា​កម្ម​ដែល​សត្វ​បាន​ធ្វើ​ហើយ​ទោះបីជា​ល្អ​ក្ដី អាក្រក់​ក្ដី តែង​ជាប់​ទៅ​តាម​សត្វលោក​នោះ​ជា​និច្ច ដូច​ស្រមោល​អន្ទោលតាមប្រាណ ។

៤- ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត គឺ​ជឿ​ថា ព្រះ​អង្គជា​អរហន្ត​ដ៏​ប្រសើរ ជា​គ្រូ​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ ។

ការ​ជឿ​ដែល​ចាត់​ចូល​ក្នុង​សទ្ធា​នេះ គឺ​សំដៅ​ដល់​ការ​ជឿ​ក្នុង​រឿង​ដែល​មាន​ហេតុ​ពិត​ៗ មិនមែន​ជា​ការ​ជឿ​ក្នុង​រឿង​ភ្ញាក់ផ្អើល​នោះ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ