ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ រឿ​ម វណ្ណៈ ឡើង​អង្គុយ​កៅអី​៨​នាក់​ដោយ​ស្វ័យប្រវត្តិ​ទៀត​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម រដូវ​កាល​ទី​៧ នា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​រាត្រី​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ខ្សែក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម រដូវ​កាល​ទី​៧ នា​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​រាត្រី​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ បង្ក​ការ​កន្ត្រាក់​អារម្មណ៍​ទស្សនិកជន​ទៀត​ហើយ​។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​កីឡាករ រឿ​ម វណ្ណៈ បាន​ឡើង​ទៅ​វគ្គ​៨​នាក់​ដោយ​ស្វ័យប្រវត្តិ ។ ការ​ប្រកួត​នេះ គឺជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជើងឯក TV5 KNOCK SERIS By K-Cement រដូវ​កាល​ទី​៧ ឈាន​ទៅ​វគ្គ​ទី​២ ក្នុង​ស​ប្ដា​ហ៍​ទី​១១​។

គូ​ដណ្តើម​ពាន​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​កីឡាករ រឿ​ម វណ្ណៈ ត្រូវ​ប្រកួត​ដណ្ដើម​កៅអី​៨​នាក់ ជាមួយ​ភាគី​ម្ចា​ង​ទៀត គឺ​កីឡាករ សា​រឿ​ន ច័ន្ទ ប៉ុន្តែ​ដោយសារ សា​រឿ​ន ច័ន្ទ កីឡាករ​ចាស់វស្សា មាន​ជំងឺ​មក​ប្រកួត​មិន​បាន ទើប​តម្រូវ​ឱ្យ រឿ​ម វណ្ណៈ ឡើង​ដោយ​ស្វ័យប្រវត្តិ​។

យ៉ាងណាមិញ កីឡាករ​រូប​នេះ ក៏​ត្រូវ​គណៈកម្មការ​តម្រូវ​ឱ្យ​ប្រកួត​ជា​មុ​យ​កីឡាករ សំ​អាន ជា​ជំនួស ដើម្បី​កុំឱ្យ​កម្មវិធី​ទាំងមូល បាត់​ភាព​រស់​រវើក​។ ទោះជា​ត្រូវ​ឡើង​ដោយ​ស្វ័យប្រវត្តិ​ក្ដី តែ រឿ​ម វណ្ណៈ នៅ​តែ​ប្រកួត​ទាល់តែ​គណៈកម្មការ​លើកដៃ​ឱ្យ​ឈ្នះ​ពិន្ទុ​នៅ​ចប់​ទឹក​ទី​៣ លើ​កីឡាករ សំ អាន ដែល​មក​ជំនួស​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ