រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុកដ៏ធំមួយនៅកម្ពុជា បានប្រកាសពីទូតសុឆន្ទៈរបស់ខ្លួនសម្រាប់ផលិតផលទឹកក្រូច IZE គឺក្រុម SMALLWORLD SMALLBAND ។
ពិធីប្រកាសបានធ្វើឡើងជាផ្លូវការកាលពីល្ងាចថ្ងៃទី២១ កុម្ភៈ ២០២០ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ។ នៅក្នុងឱកាសប្រកាសជាផ្លូវការនោះ មានការចូលរួមអបអរយ៉ាងអធិកអធមពីសំណាក់អ្នកគាំទ្ររបស់ក្រុម SMALLWORLD SMALLBAND ដែលបានបង្ហាញពីការពេញចិត្តចំពោះការជ្រើសរើសអាយដលរបស់ពួកគេធ្វើជាទូតសុឆន្ទៈរបស់ភេសជ្ជៈទឹកក្រូច IZE ។
លោកស្រី គង់ កុសល ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអោយដឹងថា ក្រុមហ៊ុនជ្រើសរើសយកកក្រុម SMALLWORLD SMALLBAND ធ្វើជាទូតសុឆន្ទៈ សម្រាប់ផលិតផលភេសជ្ជៈទឹកក្រូច IZE នេះ ពិតជាមិនខកបំណងឡើយ ព្រោះមានការគាំទ្រពីសំណាក់អ្នកគាំទ្ររបស់ពួកជាច្រើន ហើយសង្ឃឹម និងជឿជាក់ថា តាមរយៈពួកគេនឹងជំរុញអោយទឹកក្រូច IZE កាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសយុវវ័យកម្ពុជា ។
កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ ដែលមកចូលរួមកម្មវិធីបានឱ្យដឹងថា នាងពិតរំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ដើម្បីបានជួបបងៗក្រុមតូច ។ អ្វីដែលសំខាន់បានជួបគាត់ផ្ទាល់ ហើយបានកាដូឡើងច្រើន និងហត្ថលេខាទៀត ។
សម្រាប់អ្នកគាំទ្រម្នាក់ទៀត លោក តារាវុធ បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នេះថា ៖ «និយាយទៅខ្ញុំពេញចិត្តការរៀបចំទាំងអស់របស់ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ ព្រោះអីខ្ញុំហ្នឹងហើយជាអ្នកចូលចិត្តញុំាទឹកក្រូចអាយស៍ ហើយចូលចិត្តក្រុម SMALLWORLD SMALLBAND ខ្លាំងហ្មង។ អញ្ចឹងមកថ្ងៃនេះ ចំណេញខ្លាំង ហើយសប្បាយខ្លាំង»។
លោក រ៉ុង សុភីដេវីដ សមាជិកក្រុម SMALLWORLD SMALLBAND ក្រុមតូចវិញបានឱ្យដឹងថា លោកពិតជារីករាយ ដែលក្រុមលោកត្រូវបានជ្រើសរើសជាទូតសុឆន្ទៈរបស់ទឹកក្រូច IZE ដែលជាភេសជ្ជៈកូឡាដែលទទួល បានការគាំទ្រខ្លាំង ហើយពួកយើងទាំង៤នាក់នឹងនាំមកនូវការកម្សាន្ត ដែលដឹកនាំដោយទឹកក្រូចអាយស៍តាមរយៈការប្រគំតន្ត្រី និងព្រឹត្តិការណ៍ផ្សេងៗផងដែរ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ