ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត ក្រោយ​បំពាន​​លើ​ក្មេង​ស្រី និង​ថត​វី​ដេ​អូ​ទៀត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភ​: ឆ្នាំ​២០ ២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត បាន​ចាប់​ផ្សឹក​លោកសង្ឃ​មួយ​អង្គ…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភ​: ឆ្នាំ​២០ ២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត បាន​ចាប់​ផ្សឹក​លោកសង្ឃ​មួយ​អង្គ ព្រះ​នាម ទឹម សុ​ផ​ល្លី ព្រះ​ជន្ម​៥៧​ឆ្នាំ ជា​ព្រះ​ចៅអធិការ​វត្ត​អូរ​ធំ ស្ថិត​នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ពាក់ព័ន្ធ​ករណី​ប្រទូស្ត​កេ​រិ៍្ត​ខ្មាស (​ថត​វី​ដេ​អូ​) លើ​កុមារី អាយុ​១២​ឆ្នាំ រស់នៅ​ស្រុក​ទឹកឈូ ។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​ប្រហែល​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២ ខែកុម្ភៈ ព្រះ​ចៅអធិការ​វត្ត​អង្គ​នោះ បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​បំពាន​សេពសន្ថវៈ​លើ​កុមារី​អាយុ​១២​ឆ្នាំ ហើយ​បាន​យក​ទូរស័ព្ទ​ដៃ​ថត​ជា​វី​ដេ​អូ ក្រោយមក​ត្រូវ​បាន​បែកធ្លាយ​ដល់​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ ទើប​មានការ​ប្តឹងផ្តល់​ទៅ​សមត្ថកិច្ច ។

ក្រោយ​ពី​មាន​ពាក្យបណ្តឹង​នោះ សមត្ថកិច្ច​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក ចុះ​ទៅ​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត រួច​ក៏​ឃាត់ខ្លួន​យក​សាកសួរ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

យ៉ាងណា​ក្តី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច អតីត​ព្រះ​ចៅអធិការ​អង្គ​នោះ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ​មែន ប៉ុន្តែ​ធ្វើ​លេង ។ ជាក់ស្តែង​រូបភាព​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ព្រះសង្ឃ ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត ពិតជា​ឃ្លី​ប​វី​ដេ​អូ មាន​ទាំង​ភស្តុ​តាង​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​អតីត​ព្រះ​ចៅអធិការ​វត្ត​អង្គ​នោះ​រួច​បាត់​ទៅ​ហើយ ។

ដូច្នេះ​ការ​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​នោះ មិន​ខុស​នឹង​វិន័យ​សង្ឃ​ទេ ក្រោយ​ផ្សឹក​ហើយ អតីត​ព្រះ​ចៅអធិការ​វត្ត​ក៏​ត្រូវ​បាន​រៀប​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ដែរ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ