ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់លឿនរៀងៗខ្លួន! ឡាន​ដឹក​ដី​២​គ្រឿង​​កៀបជាប់​​គ្នា​​កណ្តាលផ្លូវ​ជាតិ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​ដឹក​ដី​២​គ្រឿងក្នុង​ចំណោម​៣​គ្រឿង​បាន​កៀប​ជាប់​​​គ្នា​នៅ​​កណ្តាលផ្លូវ​ជាតិ​លេខ​៥៨​ក្នុងភូមិ​អូរ​នាង ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​​ព្រឹក​ថ្ងៃ​ទី​២៣​ កុ​ម្ភៈ ​ឆ្នាំ​​២០២០ ​អ្នកស្រុក​ដាក់​កា​រ​សង្ស័យ​ថា​អាច​មក​ពី​ជែង​គ្នា​ចង់​លឿន​រៀងខ្លួន ​។…

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​ដឹក​ដី​២​គ្រឿងក្នុង​ចំណោម​៣​គ្រឿង​បាន​កៀប​ជាប់​​​គ្នា​នៅ​​កណ្តាលផ្លូវ​ជាតិ​លេខ​៥៨​ក្នុងភូមិ​អូរ​នាង ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​​ព្រឹក​ថ្ងៃ​ទី​២៣​ កុ​ម្ភៈ ​ឆ្នាំ​​២០២០ ​អ្នកស្រុក​ដាក់​កា​រ​សង្ស័យ​ថា​អាច​មក​ពី​ជែង​គ្នា​ចង់​លឿន​រៀងខ្លួន ​។

​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ​គេ​ស្គាល់​ម៉ាក​តែ​២​គ្រឿង​តែ​ប៉ុណ្ណោះ​ គឺ​មួយ​​គ្រឿង​ម៉ាក​ហ៊ីណូ​ និង​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ។ ​រថយន្ត​២​គ្រឿង​នេះ​បាន​គៀប​ជាប់​គ្នា​កណ្តាលផ្លូវ​ជាតិ​៥៨​បង្ក​កា​រ​កកស្ទះ​ជាង​២​ម៉ោង​ សម្រាប់​រថយន្ត​ធុន​ធំ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បានទេ​​។

រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ផ្ទុក​ដី​ពេញ​ទើប​បើក​ចេញពី​ផ្លូវលំ​ឡើង​ផ្លូវជាតិ​មិន​ទាន់​ផុត​​ផង​ ​ស្រាប់តែ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ទៅ​ដល់​ ​បណ្តាល​ឱ្យ​​ប៉ះ​ និងកៀប​គ្នា​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ពេល​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​កំពុង​បត់​ឡើង​លើ​ផ្លូវជាតិ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​បើកបរ​ស្រប​ទិស​មក​ពី​លិច ​តែ​ខាង​មុខ​ រថយន្ត​ម៉ាក​​ហ៊ី​ណូ​ប្រុង​បត់​ចូល​ទៅ​ផ្លូវលំ​នោះ​ដែរ​។

តាមប្រភពពី​​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​ណូ​​បាន​និយាយ​ថា បើ​និយាយ​ពី​ផ្លូវ​អាទិភាព​គឺ​​គាត់​​ត្រូវ​ហើយ​ថែម​ទាំង​​អះអាង​​ថា ​គាត់​​ចេះ​ច្បាប់​ចរាចរ​បាន​ចូល​រៀន​សាលា​បើកបរ ​និង​មានប័ណ្ណ​បើកបរ​ត្រឹមត្រូវ​ទៀត​ផង​។​

ចំណែក​ភាគី​​​ខាង​រថយន្តម៉ាកហ៊ីយ៉ាន់​ដាយ​​ពុំ​មានកា​ឆ្លើយ​តប​អ្វី​ចំពោះ​កា​អះអាង​របស់​ភាគី​ខាងរថយន្ត​ម៉ាក​​ហ៊ី​​ណូ​ទេ​ គឺ​បាន​ត្រឹមតែ​ទុក​រថយន្ត​ឲ្យ​ជាប់​គាំង​កណ្តាលផ្លូវ​ជាតិ​នាំ​គ្នា​ឈរ​មើល​​ប៉ុណ្ណោះ ។

​ទោះបី​ជា​យ៉ាងណា​ ករណី​ខាងលើ​មិន​បាន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទេ​ លុះ​ជាង​២​ម៉ោង​ក្រោយមក​អ្នកបើកបរ​រថយន្ត​ទាំង​២​នាំ​គ្នា​ឡើង​បើករថយន្ត​ចេញ​ទៅ​រៀងៗខ្លួន ត្រូវបានគេ​​សង្ស័យថា ​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ទាំង​សងខាង​ទាក់ទង​ច​ចារ​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​បញ្ចប់​បញ្ហា​ក៏ថា​បាន​។​

គួរ​បញ្ជាក់​ថា​ ករណី​រថយន្ត​ដឹក​ដី​ចេញពី​ភូមិ​អូរ​នាង​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ស្រុក​អូរ​ជ្រៅ​ពិសេស​បើកបរ​លើ​ផ្លូវជាតិ​លេខ​៥៨​កន្លង​មក​ក៏​ធ្លាប់​រង​កា​រិះគន់​ពី​អ្នកស្រុក​យ៉ាង​ខ្លាំង​ផង​ដែរ ​ព្រោះតែ​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ទាំងនេះ​បើក​លឿន​ៗ​ ហើយ​ពេល​ខ្លះ​ប្រជែង​គ្នា​មិន​គិត​ពី​កា​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​ណាមួយ​ទៀត​ផង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ