ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ និង អា​ផាត​មិន POULO WAI បើក​ដំណើរការ​ហើយ​!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ និង អា​ផាត​មិន POULO WAI បាន​ប្រកាស​បើក​ដំណើរ និង​ទទួល​ភ្ញៀវ​ចាប់ពី​ពេល​នេះ​តទៅ​។ ដោយ​មាន…

រាជធានី​ភ្នំពេញ ៖ សណ្ឋាគារ និង អា​ផាត​មិន POULO WAI បាន​ប្រកាស​បើក​ដំណើរ និង​ទទួល​ភ្ញៀវ​ចាប់ពី​ពេល​នេះ​តទៅ​។ ដោយ​មាន ១៦៥​បន្ទប់ មាន​អាង​ហែល​ទឹក​, មាន​បន្ទប់​ប្រ ជុំ​ទទួល​បាន​រហូត​ដល់​១៥០​នាក់​, កន្លែង​ស្ទី​ម​, សោ​ណា​, ស្ប៉ា និង​កន្លែង​ហាត់ប្រាណ ព្រមទាំង​មាន​​ភោជនីយដ្ឋាន ដល់​ទៅ ២​កន្លែង ជា​ពិសេស​មាន​ស្កា​យ​បារ​នៅ​ជាន់​ទី ២២ ជាមួយនឹង​អាហារ​​ដែល​រសជាតិ អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ថែម​ទៀត​ផង​នោះ សណ្ឋាគារ និង អា​ផាត​មិន POULO WAI នេះ​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ ៧១-៧៣ ផ្លូវ​លេខ ១៧៤ សង្កាត់ ផ្សារ​ថ្មី ៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​បាន​ធ្វើ​កម្ម​ពិធី​បើក​ដំណើរការ កាលពី​ថ្ងៃ​ទី ២០​ខែកុម្ភៈ ឆ្នាំ ២០២០ កន្លង​មកនេះ ដោយ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ចូលរួម ជា​ច្រើន​នាក់ ។

អ្នកស្រី លី លី​ន​ដា នាយក​ផ្នែក​លក់ និង​ទីផ្សារ​របស់​សណ្ឋាគារ និង អា​ផាត​មិន POULO WAI បានឱ្យ​ដឹង​ថា សណ្ឋាគារ​នេះ មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ដោយសារ មាន​ទីតាំង​ល្អ គឺ​នៅ​ចំ​ទីប្រជុំជន​កណ្តាល​ទីក្រុង​ភ្នំពេញ​តែ​ម្តង​។ ហើយ​បន្ទប់​សណ្ឋាគារ នីមួយ​ៗ​មាន​បំពាក់​នូវ​សម្ភារៈ និង​ឧបករណ៍​ទំនើប​ៗ​ដូច​ជា ទូរទស្សន៍​៤៣​អ៊ី​ង (Smart TV) ដែល​អាច​ភ្ជាប់​ជាមួយ​វាយ​ហ្វា​យ (Wi-Fi) ល្បឿន​លឿន​ក្នុង​សណ្ឋាគារ ចំណែក​បន្ទប់​ទឹកបាន​បែងចែក អាង​ត្រាំ​ទឹក និង ទឹក​ផ្កាឈូក​ដាច់​ដោយឡែក​ពី​គ្នា​។ ជញ្ជាំង​កញ្ចក់​គ្រប់​បន្ទប់​បាន​អនុញ្ញាតិ​អោយ ភ្ញៀវ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ទីក្រុង​ភ្នំពេញ និង​ទេសភាព​ទន្លេចតុមុខ​ដ៏​ជក់ចិត្ត​។

ក្រៅពី​ភ្ញៀវ​ជាតិ សណ្ឋាគារ​បាន​ផ្តោត​ទៅ​លើ​ភ្ញៀវ សំខាន់​ៗ​ពីរ​ធំ​ៗ​ទៀត គឺ​ភ្ញៀវ​ដែល​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា និង​ភ្ញៀវ​ទេសចរ ដូច្នេះ​ហើយ​ទើប សណ្ឋាគារ​មាន​រៀបចំ​បន្ទប់​ខ្លះ​សម្រាប់​ភ្ញៀវ​ដែល​ចង់​មក​ស្នាក់​នៅ​ក្នុង​រយៈពេល​យូរថ្ងៃ ដែល​បំពាក់​នូវ​ឧប្បករណ៍ សម្ភារ​:​ផ្ទះបាយ មាន​ទាំង​ម៉ាស៊ីន​បោកគក់ និង​ទូរ​ទឹកកក​ខ្នាត​ធំ​។

លើស​ពី​នេះ ស្កា​យ​បារ (White Lounge Restaurant and Bar) នៅ​ជាន់​ទី​២២ ក្រៅពី​មាន​ភេសជ្ជ​: និង​ម្ហូប​ឆ្ងាញ់​ៗ​ដែល​ចាប់​បើក​ពី​ម៉ោង​១១​ព្រឹក​ដល់​ម៉ោង​១១​យប់ ក៏​ជា​កន្លែង​លំហែរ​ពី​ការ​នឿយហត់ កំដរ​ដោយ​ខ្យល់រំភើយ និង​ទេសភាព​ផ្លូវថ្នល់ អគារ និង ទន្លេ​បួន​មុខ​លាតសន្ធឹង​ល្វឹងល្វើយ​នៅ​ពីមុខ​យើង​។

អ្នកស្រី​បញ្ជាក់​ថា ក្នុង​រយ​:​ពេល​ប្រូ​ម៉ូ​សិន ៣​ខែ​ដំបូង គឺ​ខាង​សណ្ឋាគារ ផ្តល់​ជូន​តម្លៃ​ពិសេស​ទាំង​បន្ទប់​ស្នាក់​នៅ និង ភោជនីយដ្ឋាន​ស្កា​យ​បារ​។

ក្រៅពី​នេះ​សណ្ឋាគារ និង អា​ផាត​មិន POULO WAI គឺ​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ទាំង​វិស័យ​ទេសចរណ៍ និង វិស័យ​វិជ្ជាជីវ​: ដោយ​ផ្តល់​ការងារ​ជូន​ប្រជាជន​ខ្មែរ​រហូត​ដល់​ទៅ ២២០ នាក់​៕

សម្រាប់​ព័ត៌មាន​បន្ថែម ០២៣ ២១១ ៦៦៦ ឬ​អ៊ី​ម៉េ​ល bookroom@poulowaihotel.com​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ