ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួនាទី​របស់​ស្វាមី​និង​ភរិយា

4 ឆ្នាំ មុន

ស្វាមីភរិយា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គ្នា​បំផុត ជា​អ្នក​ស្គាល់​ចិត្តថ្លើម រាក់​ជ្រៅ​ក្តៅ​ត្រជាក់​សព្វបែបយ៉ាង គ្រួសារ​ណា​ស្គាល់​តួនាទី​របស់​ខ្លួន គ្រួសារ​នោះ​នឹង​ដល់​នូវ​សុភមង្គល​រស់នៅ​ដោយ​សិរី​សួស្តី ។ តួនាទី​របស់​ស្វាមី​៥​យ៉ាង ១- លើកតម្កើង​រាប់អាន​ថា​ជា​ភរិយាពេញច្បាប់ ២-…

ស្វាមីភរិយា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គ្នា​បំផុត ជា​អ្នក​ស្គាល់​ចិត្តថ្លើម រាក់​ជ្រៅ​ក្តៅ​ត្រជាក់​សព្វបែបយ៉ាង គ្រួសារ​ណា​ស្គាល់​តួនាទី​របស់​ខ្លួន គ្រួសារ​នោះ​នឹង​ដល់​នូវ​សុភមង្គល​រស់នៅ​ដោយ​សិរី​សួស្តី ។

តួនាទី​របស់​ស្វាមី​៥​យ៉ាង ១- លើកតម្កើង​រាប់អាន​ថា​ជា​ភរិយាពេញច្បាប់ ២- មិន​មើលងាយ​ប្រពន្ធ ៣- មិន​ប្រព្រឹត្ត​ក្បត់ចិត្ត​ប្រពន្ធ ៤- ប្រគល់​ភាព​ជា​ធំ​ឲ្យ​ដល់​ប្រពន្ធ ៥- ឲ្យ​គ្រឿងអលង្ការ​ទៅ​ដល់​ប្រពន្ធ ។

តួនាទី​របស់​ភរិយា៥យ៉ាង ១- ចាត់ចែង​ការងារ​ឲ្យ​បាន​ល្អ ២- សង្គ្រោះ​ញាតិ​របស់​ស្វាមី ៣- មិន​ប្រព្រឹត្ត​ក្បត់ចិត្ត​ស្វាមី ៤- រក្សាទ្រព្យ​ដែល​ស្វាមី​រកបាន​មក ៥- ខំ​ធ្វើ​កិច្ច​ការងារ​ទាំងពួង ។

តាម​ធម្មតា​រវាង​ស្វាមី​និង​ភរិយា​ដែល​ចេះ​តែ​មាន​ទំនាស់​នឹង​គ្នាដោយសារ​តែមិន​ស្គាល់​តួនាទី​របស់​ខ្លួន​ហ្នឹងឯង តែ​ជីវិត​ពួក​គេ​នឹង​សុខសាន្ត​ព្រោះ​បាន​ធ្វើ​តាម​នាទី​ខ្លួន​ល្អ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ