ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​មាន​ហាងឆេង​ខ្លាំង​ឡើង​! តារា​ចម្រៀង​ជួរ​មុខ ឱ​ក សុគន្ធ​កញ្ញា និង​កូន​ប្រុស ក្លាយជា​ទូត​សុច្ឆន្ទៈ​ផលិតផល​ជា​លើក​​ដំបូង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក្រោយ​ពី​សម្រាល​បុត្រ​រួច និង​បាន​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព ភាព​ជោគជ័យ​កាន់តែ​ខ្លាំង​ឡើង…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក្រោយ​ពី​សម្រាល​បុត្រ​រួច និង​បាន​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព ភាព​ជោគជ័យ​កាន់តែ​ខ្លាំង​ឡើង និង​ក្តោប​បាន​នូវ​ឱកាស​ការងារ​កាន់តែ​ច្រើន​ជា​បន្តបន្ទាប់ ស្ទើរតែ​គ្មាន​ពេល​វេលា​សម្រាក​នោះ​ឡើយ ។

កំពូល​តារាចម្រៀង​ស្រី​រូប​នេះ មិន​ត្រឹមតែ​ទទួល​បាន​ភាព​ជោគជ័យ​លើ​ទីផ្សារ​ចម្រៀង​នោះ​ទេ គឺ​ថែម​ទាំង​ទទួល​បាន​ទីផ្សារ​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​ជា​ច្រើន ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ គឺ​បុត្រា​របស់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក៏​ទទួល​បាន​ទីផ្សារ​ការងារ​ជាមួយ​អ្នក​ម្តាយ​ដ៏​ស្រស់​ស្អាត​ផង​ដែរ ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ទើបតែនឹង​ត្រូវ​បាន​ក្រុមហ៊ុន KOKOFiT បាន​ប្រកាស​ជា​ផ្លូវការ​ថា តារា​ស្រី​រូប​នេះ បាន​ក្លាយជា​ទូត​សុច្ឆន្ទៈ​ផលិតផល​ខោ​ទឹកនោម KOKOFiT របស់​ខ្លួន​ជា​លើក​ដំបូង​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត​អ្វី​ដែល​រឹតតែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​នោះ គឺ​កូនប្រុស​ជាទី​ស្រលាញ់​របស់​អ្នក​នាង ឈ្មោះ អ៊ឹ​ង បញ្ញា​បុត្រ ហៅ Charlie ក៏​បាន​ក្លាយជា​ទូត​សុច្ឆន្ទៈ​ផលិតផល​ខោ​ទឹកនោម​សម្រាប់​ទារក និង​កុមារ KOKOFiT ជាមួយនឹង​រូប​នាង​ជា​លើក​ដំបូង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង​ស្រី​លំដាប់​ជួរ​មុខ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​អារម្មណ៍ មុន​ឈាន​ដល់​ការ​សម្រេចចិត្ត​ក្លាយជា​ទូត​សុច្ឆន្ទៈ​ជាមួយនឹង​កូនប្រុស​ថា «​ដំបូង​គ្រាន់​តែ​ចង់​ជ្រើសរើស​យក​មក​ប្រើ​សាកល្បង ព្រោះ​វា​មានការ​រចនា​ឃ្យូ​ត​ៗ និង​ជា​ផលិតផល​របស់​ប្រទេស​កូរ៉េ តែ​ក្រោយ​ពី​បាន​ប្រើប្រាស់​ហើយ​ទើប​ដឹង​ថា ពិតជា​មានគុណ​ភាពល្អ ដោយ​មិន​មានការ​បង្ក​ផល​ប៉ះពាល់ ដូច​ជា​កន្ទួល​រមាស់​ដល់​ស្បែក​ក្មេង និង​ជា​ពិសេស​ជ្រៀប​ទឹកបាន​ល្អ ដូចនេះ​ហើយ Mommy សម្រេចចិត្ត​ចែករំលែក​ផលិតផល​ល្អ​មួយ​នេះ​ដល់​ម៉ាក់​ៗ​ទាំងអស់​គ្នា»។

Behind the scene #AokSokunkanha #LKbaby #KOKOFiT

??ឈុតក្រៅឆាកខ្លះៗសម្រាប់ការងាររួមគ្នាដំបូងរបស់ Mommy និងអូនបុត្រ ដែលជាទូតសុច្ឆន្ទៈរបស់ផលិតផលខោទឹកនោម KOKOFiT????

បាន​បង្ហោះ​ដោយ Kokofit Cambodia នៅ ច័ន្ទ 17 កុម្ភៈ 2020

សួ​ម​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ ផលិតផល KOKOFIT ក៏​បាន​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ កម្ពុជា និង​កំពុង​តែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ទូ​ទាំង​ប្រទេស​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ