ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ​គាស់​បំណែក​ឡានអស់ជាង​១​ម៉ោង ​ទំរាំ​ទាញ​អ្នកបើកបរ​ចេញក្រៅ​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ខ្លោងទ្វារវត្ត​បាន​បាក់​រលំ​សង្កត់ជាប់​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ចំណែក​អ្នកបើកបរ​ត្រូវ​អ្នក​ភូមិ​ជួយ​សង្គ្រោះ បន្ទាប់​ពី​រថយន្ត​បែន​ដឹក​ដី​ចំណុះ​៥​តោន​មួយ​គ្រឿង​បាន​បើកបរ​ដោយ​មិន​បាន​ទំលាក់​បែន​ចុះ រួច​ក៏​ទៅ​ទាក់​ជាប់​ខ្លោងទ្វារវត្ត​គោ​លិ​វង្ស បណ្ដាល​អោយ​ខ្លោងទ្វារវត្ត​នោះ​បាក់​រលំ​សង្កត់ជាប់​ទាំង​រថ​យន្ត និង​អ្នកបើកបរ​រង​របួសធ្ងន់​ ​ត្រូវបានអ្នកភូមិនាំគ្នា​គាស់បំណែក​រថយន្ត​អស់​ជាង​១ម៉ោង ទើប​អាច​ទាញ​​យកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ…

ខេត្តកំពត ៖ ខ្លោងទ្វារវត្ត​បាន​បាក់​រលំ​សង្កត់ជាប់​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង ចំណែក​អ្នកបើកបរ​ត្រូវ​អ្នក​ភូមិ​ជួយ​សង្គ្រោះ បន្ទាប់​ពី​រថយន្ត​បែន​ដឹក​ដី​ចំណុះ​៥​តោន​មួយ​គ្រឿង​បាន​បើកបរ​ដោយ​មិន​បាន​ទំលាក់​បែន​ចុះ រួច​ក៏​ទៅ​ទាក់​ជាប់​ខ្លោងទ្វារវត្ត​គោ​លិ​វង្ស បណ្ដាល​អោយ​ខ្លោងទ្វារវត្ត​នោះ​បាក់​រលំ​សង្កត់ជាប់​ទាំង​រថ​យន្ត និង​អ្នកបើកបរ​រង​របួសធ្ងន់​ ​ត្រូវបានអ្នកភូមិនាំគ្នា​គាស់បំណែក​រថយន្ត​អស់​ជាង​១ម៉ោង ទើប​អាច​ទាញ​​យកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ភូមិ​ត្រែង ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត ។

អ្នកបើកបរ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ខាងលើ​ឈ្មោះ​ស៊ា​ម គ្រេ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​កន្លង់​ឃុំ​ស្ដេច​គង់​ខាងជើង ស្រុក​បន្ទាយមាស​។

បើ​តាម​ការ​អោយ​ដឹង​ពី​នគរបាល​កំពុង​ធ្វើ​កំណត់ហេតុ​នៅ​កន្លែង​កើតហេតុ​ខាងលើ​បាន​និយាយ​ថា រថយន្ត​បែន​ដឹក​ដី​ចំណុះ​៥​តោន​មួយ​គ្រឿង​ខាងលើ​នោះ​បាន​ដឹក​ដី​ទៅ​ចាក់​ក្នុង​វត្ត​គោ​លិ​វង្ស បន្ទាប់​ពី​ចាក់​ដី​រួច​ហើយ រថយន្ត​បែន​មួយ​គ្រឿង​នោះ​ក៏​បាន​បើក​ចេញពី​វត្ត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងកាត់​ខ្លោងទ្វារវត្ត តែ​អ្នកបើកបរ​មិន​បាន​មើល​បែន​ទេ ព្រោះ​បែន​រថយន្ត​មិន​ទាន់​ទម្លាក់​ក៏​ទាក់​ជាប់​ខ្លោងទ្វារវត្ត បណ្តាល​ឱ្យ​បាក់​រលំ​សង្កត់​លើ​រថយន្ត និង​អ្នកបើកបរ​តែ​ម្ដង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា អ្នកបើកបរ​ដែល​ជាប់​នៅ​ក្នុង​កា​ប៊ី​ន​រថយន្ត​នោះ ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាននាំគ្នា​​ជួយ​គាស់​បំណែក​រថយន្ត ដើម្បី​ទាញ​ជន​រង​គ្រោះ​ចេញ​មកក្រៅ ដោយ​ចំណាយពេល​អស់​ជាង​១​ម៉ោង ទើប​អាច​យក​ជន​រង​គ្រោះ​ទៅ​​សង្គ្រោះនៅ​​មន្ទីរពេទ្យ​មួយ​ក្នុងស្រុក​កំពង់ត្រាច​។

ក្រោយ​ពេល​កើតហេតុ ខាង​ម្ចាស់​រថយន្ត​រថយន្ត​ដឹក​ដី និង​គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​បាន​សម្រួល​អោយ​ខាង​រថយន្ត​ធ្វើ​ខ្លោងទ្វារវត្ត​សង​វិញ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ