ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស៣នាក់ជួបគ្រោះ ក្រោយជិះម៉ូតូបុកទុយោទឹកនៅលើផ្លូវ​

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត និង​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​ទុយោ​ទឹក​ដ៏​ធំ​មួយ​ដែល​គេ​ទុក​នៅ​តាម​បណ្តោយ​ផ្លូវ​សម្រាប់​ត​បណ្តាញទឹក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្ពាន​ឆេះ អូរ​ត្រេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត និង​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​ទុយោ​ទឹក​ដ៏​ធំ​មួយ​ដែល​គេ​ទុក​នៅ​តាម​បណ្តោយ​ផ្លូវ​សម្រាប់​ត​បណ្តាញទឹក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ស្ពាន​ឆេះ អូរ​ត្រេះ តាម​បណ្តោយ​ផ្លូវ​១៤៩C ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​នោះ​រួម​មាន ឈ្មោះ ញឹ​ល ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ មាន​ទីលំនៅ​ខេត្តកំពង់ធំ បាន​បាត់បង់​ជីវិត ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត​ដែល​រង​របួសធ្ងន់ ក្នុង​នោះ​ម្នាក់​ឈ្មោះ លី​ន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ខេត្តសៀម​រាប និង​ម្នាក់​ទៀត​ឈ្មោះ លី ប៉ា​សី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​ត្បូងឃ្មុំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជា​កម្មករ​សំណង់​នៅ​អូរ​ត្រេះ ស្នាក់​នៅ​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​ទាំង​ពីរ​ត្រូវ​គេ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ចំណែក​បុរស​ម្នាក​់ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ