ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះបន្ទប់ទទួលភ្ញៀវ​ក្នុងហាងលក់ម្ហូបចិនម្តុំស្ពានកោះពេជ្រ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆេះ​បន្ទប់ទទួលភ្ញៀវ​ជាន់​ទី​២​ក្នុង​ហាង​លក់​ម្ហូប​ចិន​យីហោ «​សាច់​អាំង​ប្រាំបី​ទិស​» ទាំង​កណ្តាលថ្ងៃត្រង់​នៅ​ក្បែរ​ស្ពាន​ឥន្ទធនូ​កោះ​ពេជ្រ បង្ក​មានការ​រ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ជា​ច្រើន​នាក់ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ទៅ​ដល់​ចំនួន​៤​គ្រឿង បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ដោយ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង​ក្រហមច្រាល និង​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់​នោះ…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆេះ​បន្ទប់ទទួលភ្ញៀវ​ជាន់​ទី​២​ក្នុង​ហាង​លក់​ម្ហូប​ចិន​យីហោ «​សាច់​អាំង​ប្រាំបី​ទិស​» ទាំង​កណ្តាលថ្ងៃត្រង់​នៅ​ក្បែរ​ស្ពាន​ឥន្ទធនូ​កោះ​ពេជ្រ បង្ក​មានការ​រ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ជា​ច្រើន​នាក់ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ទៅ​ដល់​ចំនួន​៤​គ្រឿង បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ ដោយ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង​ក្រហមច្រាល និង​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់​នោះ ។

ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ២១ ខែ កុម្ភ​: ឆ្នាំ ២០២០ នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ​ជាន់​ទី​២ ក្នុង​ភោជនីយដ្ឋាន​លក់​ម្ហូប​ចិន​យីហោ​«​សាច់​អាំង​ប្រាំបី​ទិស​» ផ្ទះ​លេខ​៣៥ ផ្លូវ​វិមាន​កុលាប (​ខាងលិច​ស្ពាន​ឥន្ទធនូ​ក្បែរ​កោះ​ពេជ្រ​) ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណ​:​ពេល​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ជាន់​ផ្ទាល់​ដី​ខាងក្រោម និង​បុរស​ជនជាតិ​ចិន​ចំនួន​២​នាក់​ទៀត​នៅ​ដេក​ជាន់​ខាងលើ​ក្នុង​ហាង​លក់​ម្ហូប​ចិន​ខាងលើ​នោះ ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ក្រហមច្រាល និង​មាន​ផ្សែង​ខ្មៅ​ហុយ​ឃ្មួ​ញ​ខ្មាញ់​ចេញពី​បន្ទប់ទទួលភ្ញៀវ​នៅ​ជាន់​ទី​២​ខាងលើ​ចេញ​មក​ខាងក្រៅ ពេល​នោះ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បុរស​ជនជាតិ​ចិន ជា​ម្ចាស់​ហាង​ទាំង​៣​នាក់ និង​អ្នក​នៅ​រស់​ក្បែរ​ខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​ចូល​ទៅ​ធ្វើការ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែរ តែ​មិន​អាច​ពន្លត់​បាន​ឡើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌចំការមន​ជា​ច្រើន​នាក់​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​កោះ​ពេជ្រ​ដែល​នៅ​ក្បែរ​នោះ​ចំនួន​៣​គ្រឿង រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១​គ្រឿង សរុប​ចំនួន​៤​គ្រឿង ចុះ​មក​ជួយ​ធ្វើការ​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆេះ​នៅ​បន្ទប់ទទួលភ្ញៀវ​នៅ​ជាន់​ទី​២​របស់​ហាង​លក់​ម្ហូប​ចិន​យីហោ «​សាច់​អាំង​ប្រាំបី​ទិស​» ខាងលើ​នេះ​ដែរ គឺ​បង្ក​ឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ដោយ​បាន​ឆេះ​បំផ្លាញ​អស់​ម៉ាស៊ីនត្រជាក់​១​គ្រឿង កង្ហារ​១​គ្រឿង និង​សម្ភារ​:​ប្រើប្រាស់​អស់ មួយ​ចំនួន​ទៀត​ផង​ដែរ ។ ចំណែក​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន ១​រថយន្ត និង​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​បំពង់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ