ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុមជនសង្ស័យ​​៣នាក់​ធ្វើ​សកម្មភាពយ៉ាងសកម្ម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ពូថៅ​ដៃ​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្លន់​ម៉ូតូ​បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ​នោះ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​អត្តសញ្ញាណ​រួច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ​ឆ្នាំ​២០១៩ នៅ​កន្លែង​២​ផ្សេង​គ្នា​គឺ​នៅ​ក្នុងភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ជាប់​សង្ស័យ​ថា​បាន​ប្រើ​ពូថៅ​ដៃ​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្លន់​ម៉ូតូ​បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ​នោះ ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​អត្តសញ្ញាណ​រួច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ​ឆ្នាំ​២០១៩ នៅ​កន្លែង​២​ផ្សេង​គ្នា​គឺ​នៅ​ក្នុងភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ទី​៣ និង​នៅ​ក្នុងភូមិ​សាមគ្គី​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៣​នាក់​នោះ​រួម​មាន ១-​ឈ្មោះ ហុយ សុ​ភ័ក្ដ្រ ភេទ​ប្រ​សុ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ២-​ឈ្មោះ រុំ សិលា ហៅ​ជុក អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជន​នេះ​គឺជា​មេខ្លោង​ក្នុង​ការ​ដឹកនាំ​ធ្វើ​សកម្មភាព​ប្លន់ និង​៣-​ឈ្មោះ រិ​ន សម្រេច ហៅ​ទី អាយុ​១៩​ឆ្នាំ មុខ​មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

លោក ម៉​ន វុ​ធី អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងនេះ​គឺជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម​ដែល​ធ្វើ​បាន​សម្រេច​ជា​ច្រើន​លើក​រួច​មក​ហើយ​ ។ ដោយឡែក​ចុង​ក្រោយ​ពួក​គេ​មាន​គ្នា​រហូត​ដល់​ទៅ​៨​នាក់​ជិះ​ម៉ូតូ​ចំនួន​៨​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដេញ​តាម​ធាក់​ផ្ដួល​ម៉ូតូ​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ឌុ​ប​គូ​ដណ្ដឹង​ចេញពីផ្ទះ​ទៅ​រក​ទិញ​អី​វាន់​នៅ​ផ្សារ​ជម្ពូ​វ័ន បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​។

បន្ទាប់​មក ជនសង្ស័យ​បាន​យក​ពូថៅ​គំរាម​កាប់ បើ​ជន​រង​គ្រោះ​ហ៊ាន​តដៃ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​មានការ​ភ័យ​ខ្លាច​ក៏​នាំ​គ្នា​រត់​ចេញ​យករួចខ្លួន ខណៈនោះ​ក្រុម​ជនសង្ស័យ​ខាងលើ​ក៏​បាន​លើកយក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

លោក​អធិការ​បាន​បន្ត​ថា ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ទូច ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ តាកែវ ១U -៥១១៨ ។

ក្រោយ​ពី​កើត​មានរឿង​បែប​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់​ខាងលើ បន្ទាប់​មក​ជនសង្ស័យ​ទាំង​៣​នាក់​បាន​កាត់​ឈូស​សក់​ក្បាល​ចេញ រួច​នាំ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ