ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Tesla និយាយ​អ្វី​ពេល​លោក Bill Gates ទិញ​រថយន្ត Porsche ?

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង អ៊ី​ឡុ​ន ម៉ាស (Elon Musk)…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង អ៊ី​ឡុ​ន ម៉ាស (Elon Musk) មាន​ទស្សនៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​បច្ចេកវិទ្យា ។ ជាក់ស្តែង អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ស្គ្រិ​ន និង​មហាសេដ្ឋី​ដែល​ត្រូវ​បាន​មនុស្ស​ទទួលស្គាល់​ជុំវិញ​ពិភពលោក ប៉ុន្តែ​ទស្សនៈ​ដែល​អ្នក​ដទៃ​មាន​លើ​អ្នក​ទាំង​ពីរ​គឺ​ស្ទើរតែ​ផ្ទុយ​គ្នា​ទាំងស្រុង ។
ក្នុង​ពេល​ថ្មី​ៗ​នេះ លោក ហ្គេ​ត​ស៍ បាន​សម្រេចចិត្ត​ទិញ​រថយន្ត Porsche Taycan និង​បាន​ចែករំលែក​ថា «​វា​ជា​រថយន្ត​ដែល​មាន​តម្លៃ​ខ្ពស់​ពិតមែន តែ​វា​ពិតជា​ឡូយ​ណាស់​! វា​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្ញុំ ហើយ​ខ្ញុំ​ពិតជា​ចូល​ចិត្ត​វា​ណាស់​» ។

ការ​សម្រេចចិត្ត​នេះ​បាន​ធ្វើ​ឲ្យ​លោក​មហាសេដ្ឋី ម៉ាស មិន​ពេញចិត្ត​ឡើយ​ព្រោះ Porsche ប្រៀប​បានជា​ដៃគូ​ប្រកួតប្រជែង​ធំ​មួយ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី ។ ជា​លទ្ធផល ពេល​ដែល​មានការ​ច​ង្គុ​ល​បង្ហាញ​ថា ការ​សម្រេចចិត្ត និង​ប្រសាសន៍​របស់​លោក ហ្គេ​ត​ស៍ អាច​ធ្វើ​ឲ្យ​អតិថិជន​ងាក​ចេញពី Tesla របស់​លោក ម៉ាស ព្រោះ​មនុស្ស​គិត​ថា​លោក ហ្គេ​ត​ស៍ ជា​បុរស​ដ៏​ឆ្លាត​វៃ លោក ម៉ាស បាន​ឆ្លើយ​តប​លើ Twitter របស់​លោក​ថា ការ​សន្ទនា​ដែល​លោក​មាន​ជាមួយនឹង​លោក ហ្គេ​ត​ស៍ គ្មាន​អ្វី​អស្ចារ្យ​ទេ ដែល​ដូច​ជា​ចង់​ប្រាប់​ថា​លោក ហ្គេ​ត​ស៍ មិនមែន​ជា​មនុស្ស​ដែល​ឆ្លាត​វៃ​ដូច​អ្នក​ដទៃ​គិត​ឡើយ ។

ការ​ឆ្លើយ​តប​នេះ​អាច​ក្លាយជា​មេរៀន​សំខាន់​មួយ​សម្រាប់​អាជីវករ​ដែល​ចង់​ជោគជ័យ ។ មេរៀន​នោះ​គឺ អ្នក​មិន​គួរ​ខ្វល់ខ្វាយ​ពី​ជម្រើស​របស់​អតិថិជន​ម្នាក់​ដែល​បាន​ជ្រើសរើស​ផលិតផល​របស់​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​ឡើយ ជា​ពិសេស​នៅ​ពេល​ដែល​អតិថិជន​ម្នាក់​នោះ​ក៏​បាន​កោតសរសើរ​ផលិតផល និង​ក្រុមហ៊ុន​របស់​អ្នក​ដែរ ។

ហើយ​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប វា​អាច​ជា​កំហុសឆ្គង​ដ៏​ធំ​មួយ​ពេល​ដែល​អ្នក​អនុញ្ញាត​ឲ្យ​រឿង​បែប​នេះ​ប៉ះពាល់​ដល់​មុខមាត់​របស់​អ្នក ។ ប្រាកដ​ណាស់ អ្នកមាន​សិទ្ធិ​ក្នុង​ការ​អាក់អន់ចិត្ត តែ​អ្នក​មិន​គួរ​បង្ហាញ​វា​ឲ្យ​សាធារណជន​ដឹង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ