ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ដ៏​អស្ចារ្យ​ដែល​មហាសេដ្ឋី​មួយ​រួប​ប្រើ​ដើម្បី​ធ្វើការ​សម្រេច​ចិត្តបាន​លឿន

4 ឆ្នាំ មុន

មហាសេដ្ឋី​ធំ​ៗ​ដូច​ជា​លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) និង​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos)…

មហាសេដ្ឋី​ធំ​ៗ​ដូច​ជា​លោក វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) និង​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) មាន​វិធី​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ខុស​ៗ​គ្នា​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ពួក​គេ​ចង់បាន ។ លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ក៏​មិន​ខុស​គ្នា​ដែរ ប៉ុន្តែ​លោក​មាន​វិធីសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​លោក​ធ្វើការ​សម្រេច​ចិត្តល្អ​ក្នុង​រយៈពេល​ខ្លី​ជាង​មនុស្ស​ទូទៅ ។

លោក​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​តែងតែ​បន្ត​រៀនសូត្រ​រហូត ។ វា​ជា​កត្តា​ដំបូង​និង​សំខាន់​ជាងគេ ។ ការ​ផ្លាស់​ប្តូរ​តែងតែ​កើត​មាន​ឡើង ។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​បាន​រៀន​ធ្វើ​ជា​មនុស្ស​ដែល​ស្លូត​ជាង​មុន និង​គ្រប់គ្រង​កិច្ចការ​តិច​ជាង​មុន​» ។

កាលពី​ឆ្នាំ ២០១៤ លោក​បាន​ចែករំលែក​ថា លោក​ជា​ចៅហ្វាយ​ដែល​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ព្រោះ​លោក​នឹង​គ្រប់គ្រង​បុគ្គលិក​លើ​គ្រប់​កិច្ចការ​រហូត​ដល់​លោក​ជឿ​ទុកចិត្ត​ពួក​គេ ។ លោក​បាន​បន្ត​ថា «​ប្រសិនបើ​ខ្ញុំ​ផ្ញើ​អ៊ីមែល ៣០ ទៅ​អ្នក ខ្ញុំរ​ពឹង​ថា​នឹង​ទទួល​បានការ​ឆ្លើយ​តប​លឿន និង​សកម្មភាព​ភ្លាម​ៗ ។ បន្ទាប់​មក​យើង​នឹង​ធ្វើការ​លើ​របាយការណ៍​ប្រចាំ​ស​ប្តា​ហ៍ ។ ហើយ​ខ្ញុំ​ចង់​ឮ​ព័ត៌មាន​ដែល​មិនល្អ​មុនគេ​» ។
ប៉ុន្តែ​មក​ដល់​ពេល​នេះ​លោក​បាន​កែសម្រួល​វិធី​គ្រប់គ្រង​មនុស្ស​របស់​លោក​ច្រើន​ហើយ ដោយ​គ្រប់គ្រង​មនុស្ស​តិច​ជាង​មុន​និង​ប្រើ​ពេលវេលា​របស់​លោក​លើ​កិច្ចការ​សំខាន់​ៗ និង​រក​បុគ្គលិក​កាន់តែ​មាន​សមត្ថភាព​មក​ធ្វើការ​ឲ្យ​លោក​វិញ ។

លោក​បាន​បន្ត​បកស្រាយ​ថា «​កត្តា​សំខាន់​ជាងគេ​ដែល​ខ្ញុំ​បាន​ព្យាយាម​ធ្វើ គឺ​ចាប់​ដៃគូ និង​ជ្រើសរើស​មនុស្ស​ដែល​មាន​ជំនាញ​អាច​បំពេញ​ចំណុច​ខ្វះខាត​របស់​លោក​បាន ។ ខ្ញុំ​ចង់បាន​មនុស្ស​ដែល​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​មិនដឹង និង​មនុស្ស​ដែល​ខ្ញុំ​អាច​រៀនសូត្រ​តាម​បាន​» ។

យ៉ាងណា​ក្តី លោក​បាន​បន្ថែម​ថា​លោក​នៅ​តែ​កំពុង​រៀនសូត្រ​នៅឡើយ​ទោះជា​លោក​ត្រូវ​បាន​ចាត់ទុកជា​បុគ្គល​ដ៏​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​លោក​ពិតមែន​ក្តី​ដូច​ជា​ការ​លក់​ក្រុមហ៊ុន MicroSolution របស់​លោក​ក្នុង​តម្លៃ ៦ លាន​ដុល្លារ​កាលពី​ឆ្នាំ ១៩៩០ និង Broadcast.com ក្នុង​តម្លៃ ៥.៧ ប៊ី​លាន​ដុល្លារ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ