ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ហែល​ទឹក​កោះធំ​សង់​សម្រេច​បាន​៩៥​ភាគរយ​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​ក្រុមការងារ​បច្ចេកទេស ក្រោម​ឱវាទ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អាង​ហែល​ទឹក​កោះធំ​ជិះ​កង់​ត្រួតពិនិត្យ​គុណភាព​ផ្លូវជាតិ​លេខ​២១ និង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១២​ភូមិ…

ខេត្តកណ្ដាល ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​ក្រុមការងារ​បច្ចេកទេស ក្រោម​ឱវាទ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អាង​ហែល​ទឹក​កោះធំ​ជិះ​កង់​ត្រួតពិនិត្យ​គុណភាព​ផ្លូវជាតិ​លេខ​២១ និង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១២​ភូមិ ស្ថិត​ក្នុង​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ ។ នេះបើយោងតាមផេកក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាងសង់​អាង​ហែល​ទឹក​កោះធំ ដែល​រហូត​មក​ដល់​ពេល​នេះ ការ​សាងសង់​សម្រេច​បាន​៩៥​ភាគរយ​ហើយ នៅ​សល់​តែ​ការងារ​មួយ​ចំនួន​ដូច​ជា ការ​លាបថ្នាំ និង​ជម្រះ​ស្មៅ និង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ព​ន្លឿ​ន​ការងារ​ដែល​នៅ​សេសសល់ ឲ្យ​បាន​ចប់​សព្វគ្រប់ ដើម្បី​ត្រៀម​រៀបចំ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ខែមីនា ឆ្នាំ​២០២០ ដោយ​គ្រោង​រៀបចំ​ឱ្យ​មានការ​ប្រកួត​លើ​វិញ្ញាសា​កីឡាហែលទឹក​ចម្ងាយ​១០០​ម៉ែត្រ និង​កីឡា​បាល់​ទឹក​ផង​ដែរ ។

សូម​ជម្រាប​ជូន​ថា ៖ អាង​ហែល​ទឹក​កោះធំ​មាន​ទទឹង​២២​ម៉ែត្រ បណ្តោយ​៤២​ម៉ែត្រ ឋិត​នៅ​ក្នុង​បរិវេណ កីឡដ្ឋាន​ស្រុក​កោះធំ ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល គ្រោង​ចំណាយ​ថវិកា​អស់​សរុប​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សិស្សានុសិស្ស​ក៏​ដូច​ជា កីឡាករ​ហែល​ទឹក​អាច​ហ្វឹកហាត់​កីឡា ដើម្បី​សុខភាព និង​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ ឆ្នាំ​២០២៣​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ