ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Steve Jobs ទទួលមរណភាព​នៅ​អាយុ ៥៦​ឆ្នាំ តែ​ខួរក្បាល​លោក​ទើបតែ​មាន​អាយុ ២៧​ឆ្នាំ

4 ឆ្នាំ មុន

លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple ជា​អ្នកដឹកនាំ​គំរូ​ក្នុង​ផ្នែក​ដឹកនាំ ហើយ​លោក​ក៏​តែងតែ​ធ្វើ​សកម្មភាព​មួយ​ដែល​បាន​ជួយ​ឲ្យ​លោក​ជោគជ័យ​នោះ​គឺ​ការ​តាំងសមាធិ ។…

លោក ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple ជា​អ្នកដឹកនាំ​គំរូ​ក្នុង​ផ្នែក​ដឹកនាំ ហើយ​លោក​ក៏​តែងតែ​ធ្វើ​សកម្មភាព​មួយ​ដែល​បាន​ជួយ​ឲ្យ​លោក​ជោគជ័យ​នោះ​គឺ​ការ​តាំងសមាធិ ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​តាំងសមាធិ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​ទេ តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​វ័យក្មេង​ជាង​មុន​ថែម​ទៀត ។

យោង​ទៅ​តាម Psychology Today បាន​ឲ្យ​ដឹង​ថា ខួរក្បាល​របស់​មនុស្ស​ចាប់ផ្តើម​តូច​ទៅ​ៗ​ពេល​ដែល​មនុស្ស​ចាស់​ទៅ​ៗ ហើយ​វា​អាច​បង្ក​ជា​ជម្ងឺ​ផ្សេង​ៗ​ដល់​មនុស្ស ។ មុខសញ្ញា​ដែល​បង្ហាញ​ថា​ខួរក្បាល​របស់​អ្នក​ចាស់​ជាង​មុន​មាន​ដូច​ជា​ការ​ឆ្លើយ​តប​យឺត​ជាង​មុន ការ​ភ្លេចភ្លាំង និង​ការ​ពិបាក​ក្នុង​ការ​រៀន​អ្វី​ថ្មី​ៗ​ជាដើម ។
មនុស្ស​ដែល​ចាប់ផ្តើម​មានមុខ​សញ្ញា​ខាងលើ​ភាគច្រើន​មាន​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ​ដែល​ក្នុង​អាយុ​នេះ​មាន​មនុស្ស​ដែល​មើលឃើញ​ខួរក្បាល​ខ្លួន​បាត់បង់​សមត្ថភាព​អស់ពី ៣ ទៅ ៤% ទៅ​ហើយ ។

ការ​សិក្សា​បាន​បង្ហាញ​ថា​ការ​ទទួលទាន​អាហារ​ល្អ​ៗ ការ​ធ្វើ​លំ​ហាត់ប្រាណ​និង​ការ​រៀន​អ្វី​ដែល​ថ្មី​ៗ​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ខាងលើ​បាន ប៉ុន្តែ​ខួរក្បាល​របស់​អ្នក​នៅ​តែ​អាច​បន្ត​ចាស់​ទៅ​ដដែល ។ ការ​សិក្សា​មួយ​របស់ Massachusetts General Hospital និង Harvard Medical School បាន​ប្រទះ​ឃើញ​ថា ការ​តាំងសមាធិ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ​អស់​រយៈពេល ៨ ស​ប្តា​ហ៍​អាច​ជួយ​ធ្វើ​ឲ្យ​ខួរក្បាល​មនុស្ស​វ័យក្មេង​ជាង​មុន​រហូត​ដល់​ទៅ ២៥ ឆ្នាំ​តិច​ជាង​ឆ្នាំ​ពិតប្រាកដ​របស់​អ្នក ។ ព្រោះតែ​លោក ចបស៍ ជា​មនុស្ស​ដែល​តែងតែ​សមាធិ​ជា​រៀងរាល់ថ្ងៃ ខួរក្បាល​របស់​លោក​ប្រហែលជា​នៅ​មាន​សុខភាព​ល្អ សកម្ម និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ផង​ដែរ​ពេល​ដែល​លោក​ទទួលមរណភាព​នៅ​អាយុ ៥៦ ឆ្នាំ​ព្រោះតែ​ជម្ងឺមហារីក ។

ហើយ​កត្តា​នេះ​អាច​បកស្រាយ​ពី​គុណភាព​នៃ​កិច្ចការ​របស់​លោក​ដែរ​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ដឹកនាំ​ក្រុមហ៊ុន Apple ឲ្យ​ក្លាយទៅជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​បច្ចេកវិទ្យា ។ ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ចង់​រក្សា​ភាព​វ័យក្មេង​របស់​ខួរក្បាល​នៅ​ថ្ងៃ​អនាគត និង​ជៀសវាង​ជម្ងឺ​ប្រចាំ​កាយ​ផ្សេង​ៗ ការ​តាំ​សមាធិ​អាច​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​អ្នក​គួរ​អនុវត្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ