ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់បោក​មេខ្យល់ ! ពេល​នេះ​ភាគី​ថៃ​ដោះ​លែង​ពលករ​ខ្មែរ​៥​នាក់​វិញ​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បម​ឋ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ចោទ​ឆ្លង​ដែន​ខុសច្បាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ ២០២០ នៅ​ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បម​ឋ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ចោទ​ឆ្លង​ដែន​ខុសច្បាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ ២០២០ នៅ​ស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​ៗ ពួក​គេ​បាន​មក​ដល់​កម្ពុជា កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​២១​ដោយ​ភាគី​ថៃ​ដឹក​តាម​រថយន្ត​ទ្រុង តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពលករ​ទាំងនេះ សមត្ថកិច្ច​អះអាង​ថា ស្គាល់​អត្តសញ្ញាណ​តែ​៤​នាក់​ទេ រួម​មាន ១-​ឈ្មោះ សាយ ចាន់​ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ រុន ចាន់​ធី ភេទ​ស្រី អាយុ​២៥​ឆ្នាំ​ទាំង​២​នាក់ ខាងលើ​រស់នៅ​ភូមិ​ចំណោម​ឃុំរ​វៀង​កើត ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ៣- ឈ្មោះ​ថៃ សុខា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ និង​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ៤-​ឈ្មោះ​ចាន់ សុ​មាន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​ចុះ​ពី​រថយន្ត​ទ្រុង​របស់​ថៃ នៅ​ទីតាំង​ទ​ទទួល​ពលករ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ពលករ​រូប​នេះ​កុហក​ថា សុំ​ចូល​បន្ទប់ទឹក​រួច​គេច​ទៅ​បាត់ ។

យោង​ការ​សាកសួរ​ពលករ​៤​នាក់​ខាងលើ​ប្រាប់​ថា ពួក​គេ​ចេញពី​កម្ពុជា​តាម​ច្រករបៀង​មួយ​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ តាម​រយៈ​មេខ្យល់ តែ​មិន​ស្គាល់ឈ្មោះ ។ ពួក​គេ​បន្ត​ថា ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​រក​ការងារ​ធ្វើ​លើ​ដី​ថៃ ត្រូវ​ចំណាយ​ម្នាក់​ៗ២០០០​បាត តែ​មិន​ទាន់​ឲ្យ​ប្រាក់​គេ​ទេ ព្រោះ​មិន​ទាន់​ដល់​គោលដៅ​ក៏​ត្រូវ​គេ​ចាប់​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ ពលករ​ទាំង​៤​នាក់ ក្រោយ​ទទួល​ការ​អប់រំ​ពី​សមត្ថកិច្ច​ជំនាញ​ក៏​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀងខ្លួន​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ