ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មិន​តិច​កន្លែង​ទេ ! មួយ​ប្រាវ​សមត្ថកិច្ច​បំផ្លាញ​ខ្ទេច​នៅ​ស្រុក​គី​រី​វង់​ខេត្តតាកែវ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សមត្ថកិច្ច​លុប​បំបាត់​ជា​បណ្តើរ​ៗ​ហើយ​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ស្រុក​គី​រី​វង់ ខេត្តតាកែវ ដែល​មាន​ភូមិសាស្ត្រ​ស្មុ​គ្រ​ស្មាញ​ព្រែ​ជួរ​ភ្នំ​ច្រើន​ផង ដែល​ជា អំណោយផល​ដល់​ជនល្មើស ក្នុង​ការ​លួច​ដាំ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់​នោះ​លោក ឧត្តមសេនីយ៍ទោ សុខ…

ខេត្តតាកែវ ៖ សមត្ថកិច្ច​លុប​បំបាត់​ជា​បណ្តើរ​ៗ​ហើយ​ចំពោះ​បញ្ហា​បទល្មើស​នៃ​ការ​លួចលាក់​ដាំ​ដុះ​កញ្ឆា​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ស្រុក​គី​រី​វង់ ខេត្តតាកែវ ដែល​មាន​ភូមិសាស្ត្រ​ស្មុ​គ្រ​ស្មាញ​ព្រែ​ជួរ​ភ្នំ​ច្រើន​ផង ដែល​ជា អំណោយផល​ដល់​ជនល្មើស ក្នុង​ការ​លួច​ដាំ​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់​នោះ​លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ធ្វើការ​ណែនាំ​ដល់​លោក​អធិការ​នគរបាល​ស្រុក ត្រូវ​តែ​យកចិត្តទុកដាក់​ទប់ស្កាត់​នឹង​ចុះ​បង្ក្រាប​អោយ​បាន​ដូច​ភ្លៀងរលឹម ។

លោក​វរសេនីយ៍ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បានអោយ​ដឹង​ថា អនុវត្ត​ទៅ​តាម​ការ​ណែនាំ​ពី​លោកស្នងការ​នគរបាល​ខេត្ត​នោះ រយៈពេល​០២​ថ្ងៃនេះ កម្លាំង​ជំនាញ​បាន​ចុះ​កាប់​បំផ្លាញ​ដំណាំ​កញ្ឆា​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ និង​បំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់ ចំនួន​០៩​ទីតាំង​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២១-២២ ខែកុម្ភៈ​នេះ បាន​ចុះ​បង្ក្រាប និង​កាប់​បំផ្លាញ ហើយ​ដុត​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន​០៩​ទីតាំង លើ​ផ្ទៃដី​ប្រមាណ​១.០២២​ម៉ែត្រការ៉េ និង​បំផ្លាញ​ចោល​អាង​ស្តុក​ទឹក​ចំនួន​០៤​កន្លែង ស្ថិត​នៅ​ចំណុច​ដុប​អាង​ស្រ​ង៉ែ និង​ចំណុច​បែក​ថ្លាង​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ភ្លាម​ៗ​ខណៈ​ពេល​ពួក​គេ​កំពុង​នៅ​ចាំ​មើលថែ​ទាំ​ចំការ​កញ្ឆា ។ រួម​មាន​ទី​១-​ឈ្មោះ ធុន ឡោ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ និង​ទី​២ -​ឈ្មោះ​ប៉ុន ហាវ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​គ្នា ខណៈ​ពេល​ជនសង្ស័យ​នៅ​ក្នុង​ចំការ​កញ្ឆា ។

នៅ​ចំពោះ​មុខ​នគរបាល​ស្រុក​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​មក​ចាំ​មើលថែ​ដំណាំ​កញ្ឆា​ពិតប្រាកដ​មែន ព្រោះ​ដំណាំ​កញ្ឆា​នេះ​វា​មាន​ហាងឆេង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​ងងឹត នៅ​ប្រទេស​វៀតណាម ទើប​មាន​អ្នក​លួច​ដាំ​បែប​នេះ បើ​ទោះជា​មាន​ប៉ូលិស​ចុះ​បង្ក្រាប​នឹង​ដុត​ចោល​ជា​ញឹកញាប់​ក៏​ដោយ​ចុះ ។

នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​បានអោយ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​នេះ​កន្លង​មក​នគរបាល​ស្រុក​គី​រី​វង់​ដក​នឹង​ដុត​ដំណាំ​កញ្ឆា មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​លួច​ដាំ​នោះ​ទេ តែ​លើក​នេះ​បាន​ឃាត់ខ្លួន​២​នាក់​ហើយ នៅ​ពេល​នេះ​ជំនាញ​យើង​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ​នេះ និង​បន្ត​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​រត់គេច​ខ្លួន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ