ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គួ​ច ចំរើន ៖ តើ​លោក​ចៅសង្កាត់​រាល់ថ្ងៃ​រវល់​អ្វី​ដែរ ទើប​សូ​ម្បី​មុខ​សង្កាត់​ខ្លួន​ក៏​មើល​មិនឃើញ ?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សារ​ពី​ប្រជាពលរដ្ឋ សូម​លោក​ចៅសង្កាត់​លេខ​៤ មេត្តា​អញ្ជើញ​មើល​សំរាម នៅ​មុខ​សាលាសង្កាត់​តែ​ម្ដង ។ នេះ​បើ​យោង​តាម​ផេ​ក​ប្រជាជន ខេត្ត​ព្រះ​សីហ​នុ បាន​ផ្សព្វផ្សាយ​មុន​នេះ​បន្តិច…

ខេត្ត​ព្រះ​សីហ​នុ ៖ សារ​ពី​ប្រជាពលរដ្ឋ សូម​លោក​ចៅសង្កាត់​លេខ​៤ មេត្តា​អញ្ជើញ​មើល​សំរាម នៅ​មុខ​សាលាសង្កាត់​តែ​ម្ដង ។ នេះ​បើ​យោង​តាម​ផេ​ក​ប្រជាជន ខេត្ត​ព្រះ​សីហ​នុ បាន​ផ្សព្វផ្សាយ​មុន​នេះ​បន្តិច ។

ដោយ​លោក​បាន​សរសេរ​បន្ត​ថា តើ​លោក​ចៅសង្កាត់​រាល់ថ្ងៃ​រវល់​អ្វី​ដែរ ទើប​សូ​ម្បី​មុខ​សង្កាត់​ខ្លួន​ក៏​មើល​មិនឃើញ ? ថ្នាក់ដឹកនាំ​ខិតខំ និង​យកចិត្តទុកដាក់​ណាស់​បញ្ហា​នេះ ដូច្នេះ​សូម​លោក​ចៅសង្កាត់ មេត្តា​សកម្ម​នឹង​ការងារ​បន្ដិច ធ្វើ​ជា​គំរូ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ផង ។

លោក គួច​ ចំរើន ៖ ចាប់ពី​ពេល​នេះ ម៉ោង​នេះ គឺ​សុំ លោក​ចៅសង្កាត់​/​មេឃុំ សកម្ម​នឹង​ការងារ ក្នុង​នាម​តំណាង​ប្រជាពលរដ្ឋ ដឹកនាំ​ធ្វើ​យ៉ាងណា ឱ្យ​ឃុំ​/​សង្កាត់​របស់​ខ្លួន ក្លាយជា​ឃុំ​/​សង្កាត់​គំរូ ហើយ​ជា​មេឃុំ​/​ចៅសង្កាត់ ដែល​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ ។ ចំពោះ​ឃុំ​/​សង្កាត់ ដែល​អសកម្ម​ការងារ​ក៏​នឹង​ឧស្សាហ៍​បានឃើញ​ក្នុង​ផេ​ក​ច្រើន​ហើយ និង​សូមកុំ​ភ្លេច អភិក្រម​ទាំង​៥ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន ។

បញ្ជាក់ ៖ បច្ចុប្បន្ន​នេះ​ខេត្ត​ព្រះ​សីហ​នុ​កំពុ​តែ​រៀបចំ​កែ​ច្នៃ ធ្វើ​យ៉ាងណា​ឲ្យ​ទេសភាព​ស្អាត និង​បរិស្ថាន​មាន​ភាព​ស្រ​សស់​បំព្រង ហើយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ដើម្បី​ឲ្យ​ពលរដ្ឋ​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ