មាន​មនុស្ស​ជាង​៤០០​នាក់​ឆ្លង​វីរុស​COVID-19 ​តាម​ពន្ធ​នាគារ​​នានា​របស់​ចិន


ប្រទេស​ចិន ៖ ការ​លេច​នៃ​អ្នក​ឆ្លង​ថ្មី​ៗ​នៃ​វីរុស​COVID-19 នៅ​កូរ៉េ​ខាងត្បូង អី​ុ​រ៉​ង់ ព្រមទាំង​នៅ​តាម​មន្ទីរពេទ្យ​និង​ពន្ធ​នា​នានា​របស់​ចិន នា​ថ្ងៃ​ទី​២១​កុម្ភៈ​នាំ​ឲ្យ​ការ​ព្រួយបារម្ភ​មានការ​កើនឡើង​វិញ លើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២.២០០​នាក់​រួច​ហើយ។

អង្គការ​សុខភាព​ពិភពលោក​WHO​ពេល​នេះ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​ព្រួត​គ្នា​កុំ​អែអង់​ប្រឆាំង​នឹង​វីរុស​នោះ ដែល​ឆ្លង​ដល់​មនុស្ស​ជាង​៧៥.០០០​នាក់​ហើយ​នៅ​ចិន និង​១.១០០​នាក់​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​ពិភពលោក​។

ទោះបី​ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​ចិន មានការ​ចុះ​ថយ រយៈពេល​៤​ថ្ងៃ​ជាប់​ៗ​គ្នា តែ​វា​ចាប់​កើន​ឡើង​​វិញ​។

មូលហេតុ​នៃ​ការ​ព្រួយបារម្ភ​ដោយសារ​មនុស្ស​ច្រើន​សិប​នាក់​ត្រូវ​បាន​រាយការណ៍​ថា ឆ្លង​ក្នុង​មន្ទីរពេទ្យ​២​នៃ​ក្រុង​ប៉េ​កាំ​ង និង​ជាង​៤០០​នាក់​ក្នុង​ពន្ធនាគារ​នានា របស់​ចិន ក្នុង​នោះ​យ៉ាងតិច​២០០​នាក់​ក្នុង​ពន្ធនាគារ​តែ​មួ​យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ  ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ