ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ដែល​ជា​ម្ចាស់​រថយន្ត​ថ្លៃ​ជាង​មនុស្ស​ដូច​ម្តេច?

4 ឆ្នាំ មុន

វិទ្យាសាស្ត្រ​អាច​ជួយ​ឲ្យ​យើង​យល់​ដឹង​ពី​អាកប្បកិរិយា​ដែល​មិន​សម​ហេតុ​សម​ផល​ជា​ច្រើន​របស់​មនុស្ស ដូច​ជា​ការ​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ជាដើម​។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ University of Helsinki បាន​ឲ្យ​ដឹង​ថា មនុស្ស​ភាគច្រើន​ដែល​ជា​ម្ចាស់​រថយន្ត​ថ្លៃ​ៗ​គឺជា​មនុស្ស​ដែល​មាន​អត្ត​ចរិត​កាច ឬ ចូល​ចិត្ត​ប្រឆាំង​ជាមួយនឹង​អ្នក​ដទៃ​។…

វិទ្យាសាស្ត្រ​អាច​ជួយ​ឲ្យ​យើង​យល់​ដឹង​ពី​អាកប្បកិរិយា​ដែល​មិន​សម​ហេតុ​សម​ផល​ជា​ច្រើន​របស់​មនុស្ស ដូច​ជា​ការ​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ជាដើម​។ យោង​ទៅ​តាម​ការ​សិក្សា​មួយ​ពី​សាកលវិទ្យាល័យ University of Helsinki បាន​ឲ្យ​ដឹង​ថា មនុស្ស​ភាគច្រើន​ដែល​ជា​ម្ចាស់​រថយន្ត​ថ្លៃ​ៗ​គឺជា​មនុស្ស​ដែល​មាន​អត្ត​ចរិត​កាច ឬ ចូល​ចិត្ត​ប្រឆាំង​ជាមួយនឹង​អ្នក​ដទៃ​។

ក្នុង​ការ​សិក្សា​ខាងលើ រថយន្ត​ទាំងនោះ​រួម​មាន​រថយន្ត​មក​ពី​យី​យោ​ធំ​ៗ​ដូច​ជា Audi, BMW, Jaguar, Lexus និង Mercedez-Benz ជាដើម​។

អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា បុរស​ៗ​ដែល​ចូល​ចិត្ត​ឈ្លោះ​ជ​ឫ​មួយ​អ្នក​ដទៃ មានះ និង​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ដទៃ​ភាគច្រើន​ជា​មនុស្ស​ដែល​បើកបរ​រថយន្ត​ខាងលើ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ទាំង​បុរស​និង​ស្ត្រី​ដែល​បើកបរ​រថយន្ត​ខាងលើ​ភាគច្រើន​ជា​មនុស្ស​ដែល​យកចិត្តទុកដាក់​លើ​រឿង​លម្អិត​ៗ និង​ពូកែ​គិត​ផង​ដែរ​។
ការ​សិក្សា​ដទៃ​ទៀត​បាន​ឲ្យ​ដឹង​ថា បុគ្គល​ដែល​មាន​ជីវភាព​ធូរធារ​អាច​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ច្រើន​ជាង​បុគ្គល​ដែល​មាន​ស្ថាន​ការ​ជីវភាព​មិន​ធូរធារ​ដូច​ខ្លួន​ព្រោះ​ពួក​គេ​គិត​ថា​ខ្លួន​អាច​ល្មើសច្បាប់​បាន​ដោយ​មិន​មាន​បញ្ហា​។

អ្នក​ស្រាវជ្រាវ​បាន​កត់​សម្គាល់ថា អាកប្បកិរិយា​បែប​នេះ​មិនមែន​មក​ពី​វណ្ណៈ​របស់​ពួក​គេ​ទេ ប៉ុន្តែ​មក​ពី​អត្ត​ចរិត​ដែល​ជំរុញ​ឲ្យ​ពួក​គេ​ទិញ​រថយន្ត​ទាំងនោះ​។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ​គឺ​មនុស្ស​ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ឬ​ល្អ​ជាង​អ្នក​ដទៃ​តែងតែ​ចង់​បង្ហាញ​ថា​ខ្លួន​អស្ចារ្យ​និង​ល្អ​ជាង​អ្នក​ដទៃ​តាម​រយៈ​រថយន្ត​របស់​ពួក​គេ​ដែរ​។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ជា​ម្ចាស់​រថយន្ត​ខាងលើ​អាច​ចង់​បង្ហាញ​អ្នក​ដទៃ​ថា​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​អាច​ពឹងពាក់​លើ​បាន​។

អ្នក​ស្រាវជ្រាវ​បាន​បន្ថែម​ថា វា​ប្រហែលជា​ល្អ​ជាង​នេះ​ប្រសិនបើ​មនុស្ស​អាច​រក​មធ្យោបាយ​ដទៃ​ដែល​អាច​បង្ហាញ​ពី​វណ្ណៈ​របស់​ពួក​គេ​បាន​ដូច​ជា​រថយន្ត​ដែល​ប្រើប្រាស់​អគ្គិសនី​ជាដើម​ព្រោះ​វា​មិន​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន ហើយ​រថយន្ត​ដែល​បញ្ចេញ​ផ្សែង​បំពុល​ច្រើន​ក៏​ចាប់ផ្តើម​លែង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រថយន្ត​ដែល​ឡូយ​ក្នុង​ចំណោម​អ្នកមាន​ទៀត​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ