ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ មាន​បាតុកម្ម​ប្រឆាំង​អ្នក​ជម្លៀស​​មក​ពី​ចិន

4 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជា​ច្រើន​នាក់​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ដើម្បី​រាំង​ខ្ទប់​ច្រកចូល​មន្ទីរពេទ្យ​មួយ ដែល​ទទួល​បណ្ដា​មនុស្ស​ដែល​ជម្លៀស​ពី​ចិន ដើម្បី​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​នៅ​ទីនោះ​។ ពួក​បាតុករ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅ​ភាគ​កណ្ដាល​អ៊ុយ​ក្រែ​ន​ជា​កន្លែង​ដែល​មនុស្ស​ប្រមាណ​៧០​នាក់ ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​និង​បរទេស ត្រូវ​យក​មក​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្រោយ​ជម្លៀស​ចេញពី​ចិន​ដែល​មានការ​ឆ្លង​រាលដាល​នៃ​វីរុស…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជា​ច្រើន​នាក់​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ដើម្បី​រាំង​ខ្ទប់​ច្រកចូល​មន្ទីរពេទ្យ​មួយ ដែល​ទទួល​បណ្ដា​មនុស្ស​ដែល​ជម្លៀស​ពី​ចិន ដើម្បី​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​នៅ​ទីនោះ​។

ពួក​បាតុករ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​នៅ​ភាគ​កណ្ដាល​អ៊ុយ​ក្រែ​ន​ជា​កន្លែង​ដែល​មនុស្ស​ប្រមាណ​៧០​នាក់ ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​និង​បរទេស ត្រូវ​យក​មក​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្រោយ​ជម្លៀស​ចេញពី​ចិន​ដែល​មានការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19​។

ដោយ​ខ្លាច​ការ​ឆ្លង​ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ទីនោះ​តាំងពី​ពេល​ព្រឹក ហើយ​នាំ​គ្នា​រាំង​ខ្ទប់​ផ្លូវ​ទៅ​កាន់​មន្ទីរពេទ្យ ដែល​ត្រូវ​ទទួល​មនុស្ស​នាំ​មក​ពី​ចិន​។ ពួក​គេ​បាន​នាំ​គ្នា​ដុត​ភ្លើង ហើយ​ប៉ូលិស​ជា​ច្រើន​នាក់ បាន​រុញច្រាន ពួក​គេ​ចេញ​នា​វេលា​ល្ងាច ដើម្បី​បើក​ចរាចរណ៍​ផ្លូវ​នោះ​វិញ​។ ក្រោម​កិច្ច​ការពារ​របស់​ប៉ូលិស​បណ្ដា​រថយន្ត​បឺស​ដែល​ដឹក​ពួក​អ្នក​ជម្លៀស​មក​ពី​ចិន ទីបំផុត​អាច​បើក​ចូល​ក្នុង​មន្ទីរពេទ្យ​។

តាម​បណ្ដាញ​សង្គម​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជា​ច្រើន​បាន​ថ្កោលទោស​ពួក​អ្នក​តវ៉ា​ទាំងនេះ ហើយ​និយាយ​ថា ទ​ង្វើ​បែប​នេះ​ជា​រឿង​គូរ​ឲ្យ​អាម៉ាស់​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ