ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​រថយន្ត​253​គ្រឿង ល្មើស​170​គ្រឿង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ច​រាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ បាន​ធ្វើការ ត្រួត​ពិនិត្យ​រថយន្ត​ចំនួន​២៥៣​គ្រឿង ហើយ​រក​ឃើញ​រថយន្ត​ល្មើស​ចំនួន​១៧០​គ្រឿង​នៅ​ទូ​ទាំង​ខេត្ត។ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គ​ស្នង ការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ច​រាចរណ៍​ផ្លូវគោក នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ បាន​ធ្វើការ ត្រួត​ពិនិត្យ​រថយន្ត​ចំនួន​២៥៣​គ្រឿង ហើយ​រក​ឃើញ​រថយន្ត​ល្មើស​ចំនួន​១៧០​គ្រឿង​នៅ​ទូ​ទាំង​ខេត្ត។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គ​ស្នង ការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា យោង​តាម ការ​ណែនាំ​របស់​សម្តេច​ក្រឡា​ហម ស ខេ​ង ឧ​ប នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ការ
ដាក់​វិធានការ​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ មន្ត្រី​នគរបាល ចរាច​ណ៍​ផ្លូវគោក​នៃ​អគ្គស្នងការដ្ឋាន​នគរបាល ជាតិ បាន​សហការ​ជាមួយ​មន្ត្រី​នគរបាល​ច​រា ចរណ៍​ខេត្ត កំពុង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ គោក នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ។

មន្ត្រី​ដដែល​បន្ត​ថា ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ច​រា ចរណ៍​ផ្លូវគោក ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក កំណត់ អំពី​សមត្ថកិច្ច អំពី​ល្មើស និង​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ក្នុង​គោលបំណង​បង្ការ
ទប់ស្កាត់​បទល្មើស និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ គោក រក្សា​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​ការពារ​អាយុជីវិត​មនុស្ស សត្វ ទ្រព្យសម្បត្តិ និង​បរិស្ថាន ។ ជាមួយ​នេះ លើកកម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​វិសាលភាព​អនុវត្ត​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​ពិន័យ​អន្តរការណ៍ ។

មន្ត្រី​ដដែល​បញ្ជាក់​ថា អំពើ​ល្មើស​និង​ចំ នួន​ទឹកប្រាក់​ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក បើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺ​ម៉ក ឬ​ត្រីចក្រយានយន្ត ចំនួន​ទឹក ប្រាក់​​១៥.០០០​រៀល អ្នកបើកបរ​យាន​យាន្ត​ធុន​ស្រាល​ចំនួន​២៥.០០០​រៀល អ្នក​បើក​រថ​យានយន្ត​ធុន​ធ្ងន់​ចំនួន​៥០.០០០​រៀល​។

ជាក់ស្តែង ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ គឺ ត្រួត​ពិនិត្យ​លើ​អ្នកបើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវាត់ ពិនិត្យ​ជាតិ​អាល់កុល ប្រើប្រាស់​គ្រឿង
ញៀន បំពាក់​ភ្លើង​បំភ្លឺ​ខុស​បច្ចេកទេស ស៊ី​ផ្លេ​ឮ សូរ​ខ្លាំង បិទ​ស្កុ​ត​ខ្មៅ​នៅ​កញ្ចក់ និង​បិត​ស្កុ​ត​លើ​ស្តុ​ប​ច​ង្គៀ​ង​រថយន្ត ។ ជាមួយ​នេះ បាន​បិទ ចំណាំង​ប្លាត​នៅ​ទ្រុង​គោ​យន្ត​កន្ត្រៃ​ជូន​ប្រជា​កសិករ និង​អ្នក​ជិះ​ទោចក្រយានយន្ត​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាក់​ភ្លើង​ខុស​បច្ចេកទេស ត្រូវ​អនុវត្ត​តាម​ច្បាប់ ។

ជា​លទ្ធផល បាន​ត្រួតពិនិត្យ​រថយន្ត​សរុប ២៥៣​គ្រឿង ក្នុង​រថយន្ត​ធំ​៤៨​គ្រឿង​ស្មើ​១៩% រក​ឃើញ​រថយន្ត​ល្មើស​១៧០​គ្រឿង ស្មើ​២៥៩​ករណី​(​រថយន្ត​ធំ​២០​គ្រឿង ស្មើ​៥៩​ករណី ស្មើ​២៣%) ។ ករណី​ល្មើ​សមាន​ដូច​ជា កំហុស​ឯកសារ​ចំនួន​៥៦​ករណី ស្មើ​២២% កំហុស​បច្ចេក​ទេស​៤១​ករណី ស្មើ​២០% និង​កំហុស​សកម្មភាព​១៦៣​ករណី ស្មើ​៦៣% ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ