ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរនេះរកលុយបានគ្រាន់បើ តែក៏ហត់នឿយដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ស្ទើរ​ជា​រៀងរាល់ថ្ងៃ បុរស​ម្នាក់​បាន​ក្រោយ​ពី​ដំណេក​ពី​ព្រលឹម​ស្រាង ដើម្បី​រៀបចំ​សម្ភា រៈ​មាន​ខ្សែ និង​កណ្តៀវ​យក​ទៅ​ច្រូតស្មៅ​គោ​លក់ ដើម្បី​បាន​ប្រាក់​ផ្ត​ត់​ផ្គង់ ចឹ​ញ្ចឹ​ម គ្រួសារ​ជា​ប្រចាំ​ង​ថ្ងៃ…

ខេត្តកណ្តាល ៖ ស្ទើរ​ជា​រៀងរាល់ថ្ងៃ បុរស​ម្នាក់​បាន​ក្រោយ​ពី​ដំណេក​ពី​ព្រលឹម​ស្រាង ដើម្បី​រៀបចំ​សម្ភា រៈ​មាន​ខ្សែ និង​កណ្តៀវ​យក​ទៅ​ច្រូតស្មៅ​គោ​លក់ ដើម្បី​បាន​ប្រាក់​ផ្ត​ត់​ផ្គង់ ចឹ​ញ្ចឹ​ម គ្រួសារ​ជា​ប្រចាំ​ង​ថ្ងៃ ។

បុរស​ម្នាក់​វ័យ​ប្រមាណ​៤០​ឆ្នាំ បុរស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​តែ​មាន​ប្រព័ន្ធ​ឈ្មោះ ស៊ី ណេ​ត និង​មានកូន​ក្នុង​បន្ទុកគ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រែ​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​លោក​បាន​ក្រោយ​ពី​ដំណេក​តាំងពី​ម៉ោង​៥​ព្រឹក ដើម្បី​ច្រូតស្មៅ​គោ​យក​ទៅ​លក់​បោះ​ឲ្យ​ម៉ូយ​ជា​ប្រចាំ ។ ខណៈ​ដែល​កំពុង​ច្រូតស្មៅ​យ៉ាង​ញាប់ដៃ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​លោក​ច្រូតស្មៅ​បាន​ចន្លោះ​ពី​៦០ ទៅ​១០០​ដុំ ដើម្បី​យក​ទៅ​លក់​ឲ្យ​ម៉ូយ​ដាក់​ឡាន​យក​ទៅ​លក់​បន្ត​ដោយ​ស្មៅ​មួយ​ដុំ​មាន​តម្លៃ​ពី​១៤០០​រៀល​ទៅ​១៥០០​រៀល ។

លោក​បញ្ជាក់​ថា ៖«​របរ​ច្រូតស្មៅ​គោ​លក់ ល្អ​ម្យ៉ាងដែរ អាច​ចឹ​ញ្ចឹ​ម​កូន ឬ​ផ្គត់​ផ្គង​កូន​ទៅ​រៀន​បាន​ខ្លះ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ពី​ជាង​១០​ម៉ឺន ទៅ​២០​ម៉ឺន​រៀល​ដែរ ប៉ុន្តែ​តាម​ការ​ចង់បាន​របស់​ម៉ូយ​ផង​ដែរ​» ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា ទៀត​ថា ស្មៅ​ដែល​លោក​កំពុង​ច្រូត​ជា​ស្មៅ​ដាំ ដោយពេល​ច្រូត​រួច​លោក​បាន​បាច​ជី​ស​ក្នុង​មួយ​ខែ​ម្តង ដើម្បី​ឲ្យ​វា​ឆាប់​លូត​វែង និង​ឆាប់​ច្រូត​លក់​ទៀត ។ លោក​ថា ម៉ូយ​អាច​កុម្ម​ង់​ស្មៅ ដើម្បី​យក​ទៅ​លក់ ឬ​ឲ្យ​គោ​ស៊ី​រាលថ្ងៃ​បាន​ព្រោះថា បើ​អស់​ស្មៅ​ដែល​លោក​ដាំ​នេះ លោក​នឹង​ដើរ​ច្រូត​តាម​កន្លែង​ផ្សេង​ៗ ដើម្បី​យក​មក​លក់​ផង ។

បុរស​ដដែល​ក៏​បាន​លើក​ឡើង​ទៀត​ថា តម្លៃ​ស្មៅ​បាន​លក់​ខុស​គ្នា​រវាង​រដូវប្រាំង និង​រដូវវស្សា​ដោយនៅ​រដូវប្រាំង​ស្មៅ​ចង​ដុំ​តូច ប៉ុន្តែ​លក់​បាន​ថោក​ជា​រដូវវស្សា គឺ​រដូវ​ស្សា​ចង់ ដុំ​ធំ​លក់​បាន​មួយ​ដុំ​ពី​១៧០០​រៀល​ទៅ​១៨០០​រៀល ។ លោក​ថា នៅ​រដូវវស្សា​ស្មៅ​ដែល​ច្រូត​លក់​នោះ​ពេល​ខ្លះ​ដាំ និង​ពេល​ទៅ​ច្រូត​នៅ​បឹង​ដោយ​ដាក់​ដឹក​ទូក​ទៅ​ច្រូត ។

ចំណែក​អ្នក​មីង​ម្នាក់​ដែល​ប្រកប​រប​ទិញ​ស្មៅ​លក់​នៅ​ភូមិ ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា អ្នក​មីង​បាន​ទិញ​ស្មៅ​ពី​គេ​មក​លក់​បន្ត ដោយ​យក​លក់​ក្នុង​មួយ​ដុំ​ចំណេញ​១ ឬ​២​រៀល​ប៉ុណ្ណោះ ។ ក្នុង​មួយ​ថ្ងៃ​អ្នក​មីង​លក់​បាន​ប្រមាណ​ចន្លោះ​ពី​១០០​ដុំ ទៅ​២០០​ដុំ ឬ​ច្រើន​ជាង​នេះ បើ​មាន​គេ​កុំ​ម្ម៉​ង់ ។ អ្នក​មីង​បាន​ឲ្យ​ដឹង​ទៀត​ថា​ស្មៅ​ដែល​អ្នក​មីង​ទិញ​មក​ពី​អ្នក​ភូមិ​ដើរ​ច្រូត​តាម​ភូមិ ឬ​ស្មៅ​ដាំ​តាម​ដីចម្ការ​របស់​គេ ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា ចំនួន​សត្វ​គោ​ចិញ្ចឹម​តាម​ផ្ទះ​មានការ​ថយ​ចុះ​ជាង​កាលពី​ប្រមាណ​១០​ឆ្នាំ​មុន ព្រោះថា ប្រជា​កសិករ​មួយ​ចំនួន​បាន​បោះបង់​ចោលការ​ចិញ្ចឹម គោ ដើម្បី​ភ្ជួរ​រាស់​ដី ដាំ​ដំណាំ ដោយ​បែរជា​នាំ​គ្នារ​មក​ប្រើ​កម្លាំង​ម៉ាស៊ីន​គោ​យន្ត​ជំនួស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ