ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ព្រៃ​នប់ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ ដល់​នគរបាល​ជំនាញ​ក្នុងស្រុក​ទាំង​៣​គឺ​ស្រុក​កំពង់​សិលា ស្រុក​ព្រៃ​នប់ និង​ស្រុក​ស្ទឹង​ហាវ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ព្រៃ​នប់ មាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការ​រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២០ ដល់​នគរបាល​ជំនាញ​ក្នុងស្រុក​ទាំង​៣​គឺ​ស្រុក​កំពង់​សិលា ស្រុក​ព្រៃ​នប់ និង​ស្រុក​ស្ទឹង​ហាវ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី​អុី សុខា ស្នងការ​ង​ទទួល​ការងារ​ផែន​សណ្តាប់ធ្នាប់​និង​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ថ្លែង​ថា ដោយ​មានការ​ណែនាំ​ជា​ពិសេស​ពី​លោក​ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ អោយ​កងកម្លាំង​នគរបាល​ជំនាញ ត្រួតពិនិត្យ​និង​អនុវត្តន៍ វិធានការ​ច្បាប់ និង​ផ្សព្វផ្សាយ​ទូលំទូលាយ​អំពី​ច្បាប់​ចរាច​ណ៍​ផ្លូវគោក ទាំង​គោលការណ៍​រួម ការ​យល់​ដឹង​ពី​ច្បាប់ និង​នីតិវិធីតុលាការ ការ​ប្រា​ស្រ័​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

កិច្ចប្រជុំ​ខាងលើ​នេះ​ក៏​មានការ​ពិភាក្សា​ផង​ដែរ ក្នុង​នោះ​អធិការ​នគរបាល​តាម​បណ្តា​ស្រុក​ទាំង​៣​ក៍បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​រួម​គ្នា​ដោះស្រាយ ព្រម​ជាមួយនឹង​ការ​ផ្សព្វផ្សាយ​ពី​ភារៈកិច្ច​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ និង​និ​តិ​វិធី​តុលាការ ឧទ្ទេសនាម​ដោយ​លោក​វរសេនីយ៍ឯក​ព្រហ្ម ពៅ នាយ​កា​រិ​យា​ល​យ័​នគរបាល​ចរណ៍​ផ្លូវគោក ខេត្ត​ព្រះ​សីហ​នុ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ