ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ខែ​ហើយ​១​ខែ​ទៀត! ឌួ​ង ហ្សូ​រី​ដា ថា «មាន​​លុយទិញ​ឡាន​ ម្តេច​ក៏​អត់​តម្លៃ​សោះ»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឌួ​ង ហ្សូ​រី​ដា បាន​ស្ដី​ឲ្យ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​ដែល​មិន​គោរព​កិច្ចសន្យា​ បន្ទាប់​ពី​នាង​បញ្ជា​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​មិន​បាន ។ ដូច្នេះ​ហើយ​នាង​ប្តូរ​ចិត្ត​ទិញ​រថយន្ត​ថ្មី​ផ្សេង​វិញ ។ ដោយ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ណាមួយ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ឌួ​ង ហ្សូ​រី​ដា បាន​ស្ដី​ឲ្យ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​ដែល​មិន​គោរព​កិច្ចសន្យា​ បន្ទាប់​ពី​នាង​បញ្ជា​ទិញ​រថយន្ត​ថ្មី​មួយ​គ្រឿង​មិន​បាន ។ ដូច្នេះ​ហើយ​នាង​ប្តូរ​ចិត្ត​ទិញ​រថយន្ត​ថ្មី​ផ្សេង​វិញ ។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ណាមួយ ឌួ​ង ហ្សូ​រី​ដា បាន​ចោទប្រកាន់​ថា ​មិន​មាន​ភាព​ទទួល​ខុសត្រូវ ។ នាង​ចំអក​បុគ្គល​ថ្នាក់​ក្រោម​មួយ​ចំនួន​ទៀត​ដែល​ហាក់​មិន​ចេះ​ធ្វើ​ការងារ​ជុំវិញ​បញ្ហា​ដែល​បាន​កើតឡើង​ចំពោះ​នាង​នា​ពេល​នេះ ។

ឌួ​ង ហ្សូ​រី​ដា បាន​សរសេរ​សារ​ពាក់ព័ន្ធ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា «​ក្រុមហ៊ុន​មួយ​…​ដែល​ធ្លាប់​ជិះ​ឡាន​គាត់​ជិត​៦​ឆ្នាំ ប្តូរ​សេ​៊​រី​សុទ្ធតែ​បក​ពី​កេស ២​ឡាន​ហើយ តែ​ត្រូវ​ស្មា​លាឈប់​ជិះ និង​សូម​ផ្តាំផ្ញើ​ទៅ​អ្នកទិញ​ដទៃ​ទៀត ប្រ​យ​ត្ន័​ប្រយែង ត្រឹម​ឡាន​ផលិត​នៅ​…​សោះ​…! ហើយ​អាណិត​ថៅកែ​ណាស់ ដែល​មាន​បុគ្គលិក​តាំងពី​ថ្នាក់​ក្រោម​ដល់​លើ គ្មាន​ចេះ​ធ្វើការ គ្មាន​ការ​ទទួលខុសត្រូវ និយាយ​ត្រលប់​ត្រឡិន កក់​លុយ​យក​ឡាន​ស៊េរី​ថ្មី ២០២០ តាំងពី​ខែធ្នូ ២០១៩ ដល់​ឡាន​យើង​មក​ដល់ លក់​ឲ្យ​គេ​ផ្សេង​ទៀត ពន្យារ​មួយ​ខែ​ហើយ​មួយ​ខែ​ទៀត​។ មាន​លុយ​ទិញ​ឡាន​ហើយ ម្តេច​ក៏​មាន​អារម្មណ៍​ថា អត់​តម្លៃ​សោះ​អ៊ីចឹង សំខាន់​មិនមែន​ជាតា​រា​ទាមទារ​ការ​បញ្ចុះតម្លៃ​ដើម្បី​ថត​ផ្សាយ​ឲ្យ​ក្រុមហ៊ុន​ទេ​ណា​…! ខ្ញុំ​ទិញ​តម្លៃ​ដូច​គេ ឯង​តើ​លោក​….! »​។

សារ​របស់​ឌួ​ង ហ្សូ​រី​ដា ដែល​បាន​បង្ហោះ​នា​ពេល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នាង​បាន​បង្ហាញ​រថយន្ត​ថ្មី​មួយ​គ្រឿង ដែល​នាង​ទើបតែ​ទិញ ដើម្បី​ទុកជា​កាដូ​ជូន​ម្តាយ​របស់​នាង​ដែល​មាន​តម្លៃ​ប្រមាណ​ជិត​៧​ម៉ឺន​ដុល្លារ ។ រថយន្ត​ថ្មី​នេះ​ទំនើប និង​កំពុង​ពេញ​និយម​សម្រាប់​គ្រួសារ​ដែល​ទាន់សម័យ ។

យ៉ាងណា​ក៏​ដោយ​ឌួ​ង ហ្សូ​រី​ដា បាន​អះអាង​ថា រថយន្ត​ថ្មី​មួយ​នេះ​នាង​មិន​បាន​ទិញ​ប្រើប្រាស់​សម្រាប់​ខ្លួន​នាង​ផ្ទាល់​នោះ​ទេ ពោល​គឺ​នាង​ទិញ​ជា​កាដូ​សម្រាប់​ម្តាយ​របស់​នាង សម្រាប់​ជិះ​ទៅ​ចូលរួម​កម្មវិធី​ផ្សេង​ៗ ក្នុង​ពេល​ដែល​នាង​នៅ​តែ​ប្រើប្រាស់​នូវ​រថយន្ត​ចាស់​របស់​នាង​ដដែល ។

ឌួ​ង ហ្សូ​រី​ដា គឺជា​តារា​មួយ​រូប​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា រស់នៅ​ក្នុង​ជីវភាព​ដ៏​ហ៊ឺហា ដោយ​មានផ្ទះ​វីឡា និង​ឡាន​ទំនើប​សម្រាប់​ប្រើប្រាស់​មិន​ចាញ់​តារា​មួយ​ចំនួន​ទៀត​ឡើយ បើ​ទោះបីជា​ពេល​នេះ​នាង​ហាក់​មានកា​រយាល​ច្រើន​ពី​ការងារ​សិល្បៈ ។

នាង​មានមុខ​ជំនួញ​ផ្នែក​សម្អាងការ​ដ៏​ធំ​ទុន​រាប់​ម៉ឺន​ដុល្លារ ហើយ​ជា រឿយ​ៗ​គេ​ក៏​តែង​ឃើញ​វត្តមាន​របស់​នាង​ចូលរួម​ក្នុង​កម្មវិធី ផ្សេង​ៗ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ជា​ពិសេស​នាង​ឧស្សាហ៍​បង្ហាញខ្លួន​ជួយ​ការងារ​សង្គម​ជា​បន្តបន្ទាប់ ។ យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​ទទួល​ភាព​ជោគជ័យ​ទាំង​សិល្បៈ ជំនួញ និង​ការងារ​បែប​នេះ​ក្តី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ឌួ​ង ហ្សូ​រី​ដា ហាក់​មិន​ទាន់​បាន​បញ្ចេញ​អត្តសញ្ញាណ​គូស្នេហ៍​ណាមួយ​ពិតប្រាកដ​នៅឡើយ​ទេ ក្នុង​ពេល​ដែល​វ័យ​របស់​នាង​ហាក់​​កាន់តែ​ជ្រេ​បន្តិច​ទៅ​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ