ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​តួ​ក​គី ​និង​រុ​ស្ស៊ី​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​នៅ​ស៊ី​រី

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ កងទ័ព​តួ​ក​គី ​និង​ពួក​ឧទ្ទាម​ស៊ី​រី កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី នៅ​ភាគ​ពាយ័ព្យ​ស៊ីរី ហើយ​កង​យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ីបាន​តបត​។ នេះ​ជា​ការ​ប្រកាស​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី​និង​តួ​ក​គី​។ ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​បញ្ជាក់​ថា ទាហាន​របស់​ខ្លួន​២​នាក់​បាន​ត្រូវ​ស្លាប់​និង​៥​នាក់​ទៀត​រង​របួស…

ប្រទេស​ស៊ី​រី ៖ កងទ័ព​តួ​ក​គី ​និង​ពួក​ឧទ្ទាម​ស៊ី​រី កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី នៅ​ភាគ​ពាយ័ព្យ​ស៊ីរី ហើយ​កង​យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ីបាន​តបត​។ នេះ​ជា​ការ​ប្រកាស​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​រុ​ស្ស៊ី​និង​តួ​ក​គី​។

ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​បញ្ជាក់​ថា ទាហាន​របស់​ខ្លួន​២​នាក់​បាន​ត្រូវ​ស្លាប់​និង​៥​នាក់​ទៀត​រង​របួស ដោយសារ​ការ​វាយប្រហារ របស់​កងទ័ព​រៀបរយ​ស៊ី​រី នាំ​ឲ្យ​ចំនួន​ទាហាន​តួ​ក​គី​សរុប​១៥​នាក់​ហើយ​ស្លាប់ ក្នុង​តំបន់​នោះ ចាប់តាំងពី​ដើមខែ​នេះ​មក​។ ចំណែក​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​ថា កងកាំភ្លើងធំ​តួ​ក​គី​បាន​ជួយ​បាញ់​គាំទ្រ​ពួក​ឧទ្ទាម​ស៊ី​រី ក្នុង​ឱកាស​នៃ​ការ​វាយលុក​មួយ​របស់​​ពួក​គេ ឆ្លងកាត់​ខ្សែបន្ទាត់​របស់​កងទ័ព​រដ្ឋាភិបាល​ក្នុង​ខេត្ត​អ៊ីដ​លី​ប បណ្ដា​ឲ្យ​ទាហាន​ស៊ីរី​៤​នាក់​រង​របួស​។

កង​យន្តហោះ​រុ​ស្ស៊ី​បន្ទាប់​មក​បាន​វាយប្រហារ​គោលដៅ​ពួក​ឧទ្ទាម ក្នុង​សង្កាត់​២​នៃ​ខេត្ត​អ៊ី​ដ​លី​ប​ដែល​អាច​ឲ្យ​កងទ័ព​ស៊ីរី​រុញច្រាន​ការ​វាយលុក​របស់​ពួក​នេះ​។ រុ​ស្ស៊ី​និយាយ​ថា​ការ​វាយប្រហារ​របស់​កង​យន្តហោះ​ប្រយុទ្ធ​រុ​ស្ស៊ី បាន​កម្ទេច​រថ​គ្រោះ​១​ក្រឿ​ង​និង​រថយន្ត​ពាស​ដែក​ជា​ច្រើន​គ្រឿង របស់​ពួក​ឧទ្ទាម​ដែល​ធ្វើការ​វាយលុក​ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​កងកាំភ្លើងធំ​តួ​ក​គី​។

តួ​ក​គី​បាន​អំពាវនាវ​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាងលិច ឲ្យ​ជួយ​ខ្លួន​ជាក់ស្ដែង​ក្នុង​តំបន់​អ៊ី​ដ​លី​ប ហើយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​តួ​ក​គី លោក​ហ៊ូ​លូ​ស៊ីអាកា​និយាយ​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​អាច​បញ្ជូន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​PATRIOT​ដល់​តួ​ក​គី​។ លោក​អះអាង​ថា​មានការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​ប្រឆាំង​ប្រទេស​យើង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ