ល្អពេកដល់ថ្នាក់ van Persie ប្រដូច​កីឡាករ​វ័យក្មេង Arsenal ដូច​វីរៈបុរស​បាល់ទាត់​៣​រូប


Robin van Persie បាន​សរសើរ​ពី​កីឡាករ​វ័យក្មេង Bukayo Saka របស់​ក្រុម Arsenal និង​ប្រដូច​រូបគេ​ទៅ​នឹង​វីរៈបុរស​បាល់ទាត់​៣​រូប​គឺ Ryan Giggs, Dennis Bergkamp និង Paul Scholes បន្ទាប់​ពី​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ ក្នុង​ជ័យជម្នះ ១-០ លើ​ក្រុម Olympiacos ក្នុង​ការ​ប្រកួត Europa League វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​របស់​ពួក​គេ ។

ខ្សែការពារ​ស្លាប​ឆ្វេង​វ័យ ១៨​ឆ្នាំ​រូប​នេះ​បាន Assists បាល់​យ៉ាង​ល្អ​ឥត​ខ្ចោះ​ក្នុង​ប្រអប់​គ្រោះថ្នាក់​ឱ្យ​ខ្សែប្រយុទ្ធ Alexandre Lacazette ជា​អ្នក​សម្រេច​គ្រាប់​បាល់​ជ័យជម្នះ ដែល​ការ Assists នេះ​គឺជា​លើក​ទី​៨​សម្រាប់​រូបគេ​ក្នុង​រដូវ​កាល​នេះ ។

Van Persie អតីត​សមាជិក​ក្រុម Arsenal និង Manchester United បាន​ថ្លែង​ក្នុងទូរទស្សន៍ BT Sport ថា «Ryan Giggs, Dennis Bergkamp និង Paul Scholes សុទ្ធតែ​ធ្លាប់​បញ្ជូន​បាល់​បែប​នេះ​។ វា​ដូច​ជា​ការ​បញ្ជា​ឱ្យ​ខ្សែប្រយុទ្ធ​របស់​អ្នក​ផ្លាស់​ទៅ​តំបន់​គ្រោះថ្នាក់​។ នេះ​ពិតជា​កម្រិត​លំដាប់​ពិភពលោក​។​ពិតជា​ល្អ​ណាស់​។ នេះ​មិនមែន​ជា​រឿង​សាមញ្ញ​ទេ​។ គេ​ធ្វើ​ឱ្យ​វា​មើល​ទៅ​ងាយស្រួល ប៉ុន្តែ​ការ​បញ្ជូន​បែប​នេះ​ដូចដែល​ខ្ញុំ​បាន​និយាយ គឺ​មាន​តែ​កីឡាករ​ឆ្នើម​ទេ​ដែល​អាច​ធ្វើ​បាន »​៕

កែសម្រួលដោយ ៖ សំណាង

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ