មាតាបិតា​ជាទី​ពឹង​មែនហើយ តែ​…


ព្រះពុទ្ធ​ត្រាស់​ថា មាតាបិតា​ជាទី​ពឹង​របស់​បុត្រ​ធីតា​មែនហើយ ប៉ុន្តែ​ជាទី​ពឹង​ត្រឹមតែ​បង្កើត​បុត្រ​ធីតា​មក ហើយ​បីបាច់​ថែរក្សា​ឱ្យ​រស់រាន​មានជីវិត និង​ការ​ទំនុកបម្រុង​ដែល​អាច​ធ្វើ​ទៅ​បាន​តែ​ប៉ុណ្ណោះ ។

ត្រង់​បុត្រ​ធីតា​ដែល​បាន​ឋានៈ​ខ្ពង់ខ្ពស់ ឬ​ថោកទាប​យ៉ាងណា​នោះ ក៏​ស្រេច​ហើយ​តែ​ចិត្តគំនិត និង​ភ័ព្វវាសនា​របស់​បុត្រ​ធីតា​ឯណោះ​ទេ បើទុកជា​មាតាបិតា​ចង់ឱ្យ​បុត្រ​ធីតា​ខ្ពង់ខ្ពស់​យ៉ាងណា ក៏​ពុំ​អាច​ធ្វើ​បាន​ដូច​បំណង​របស់​ខ្លួន​ឡើយ ។

ចុះបើ​ត្រឹមតែ​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ មាតាបិតា​ដែល​ជាទី​ពឹង​ផ្ទាល់​របស់​បុត្រ​ធីតា​ធ្វើ​ពុំ​បាន​ផង ចាំបាច់​ពោល​ថ្វី​ដល់​ឋានសួគ៌ ព្រះឥន្ទ្រ ព្រះព្រហ្ម ដែល​មាតាបិតា​នឹង​ធ្វើ​ឱ្យ​បាន​នោះ ។

ព្រោះហេតុនោះ​បានជា​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ខ្លួនឯង​ជាទី​ពឹង​របស់​ខ្លួនឯង អ្នក​ដទៃ​ដូច​ម្តេច​នឹង​ជាទី​ពឹង​បាន បាប បុណ្យ គុណ ទោស អាក្រក់​ល្អ ថោកទាប ឬ​ខ្ពង់ខ្ពស់ គឺ​ខ្លួន​យើង​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​ផ្ទាល់ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ