ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឃើញហេតុការណ៍អះអាង​ផ្សេងគ្នា ខណៈ​បុរសម្នាក់​សន្លប់តាមផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សន្លប់​ស្តូកស្តឹង​តាម​ផ្លូវ ខណៈ​អ្នកខ្លះ​ថា ជន​រង​គ្រោះ​កំពុង​បើក​ម៉ូតូ​មួយ​គ្រឿង និង​រវល់​និយាយ​ទូរស័ព្ទ មិន​បាន​ប្រុង​ប្រយ័ត្ន​ចាប់​ហ្វ្រាំង​មិន​ទាន់ បណ្តាល​ឱ្យ​ដួល​សន្លប់ ។…

រាជធានី​ភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សន្លប់​ស្តូកស្តឹង​តាម​ផ្លូវ ខណៈ​អ្នកខ្លះ​ថា ជន​រង​គ្រោះ​កំពុង​បើក​ម៉ូតូ​មួយ​គ្រឿង និង​រវល់​និយាយ​ទូរស័ព្ទ មិន​បាន​ប្រុង​ប្រយ័ត្ន​ចាប់​ហ្វ្រាំង​មិន​ទាន់ បណ្តាល​ឱ្យ​ដួល​សន្លប់ ។ ចំណែក​អ្នកខ្លះ​ទៀត​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​គេ​ពីក្រោយ ទើប​បណ្តាល​ឱ្យ​ដួល​សន្លប់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​នឹង​សាលា​បឋម​សិក្សា​កុលាប តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

បុរស​រង​គ្រោះ​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ១AB-៨៧៥២ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​បើកបរ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​តែ​ជន​រង​គ្រោះ​រវល់​តែ​និយាយ​ទូរស័ព្ទ ហើយ​មិន​បាន​ប្រយ័ត្ន ទើប​ជ្រុល​ចាប់​ហ្វ្រាំង​​មិនទាន់​ បណ្តាល​ឱ្យ​ដួល​បោក​បែក​ចង្ការ​រង​របួស​ចេញ​ឈាម​ហើយ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​តិចតួច​តែ​ប៉ុណ្ណោះ ។

ចំណែក​ប្រភព​ខ្លះ​ទៀត​បាន​និយាយ​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​គេ​ពីក្រោយ​ ទើប​បណ្តាល​អោយ​ដួល​សន្លប់​បាត់​តែ​ម្តង ។ ភ្លាម​ៗ​នោះ​ក៏​មាន​រថយន្ត​របស់​គ្លីនិក​ឯកជន​បាន​មក​ដល់ និង​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋ​ស្រះ​ចក​ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ