ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ជំរុញ​ឲ្យ​មានការ​ពិន័យ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​រហូត​ដល់​ប័ណ្ណបើកបរ​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា ដើម្បី​ពិន័យ​ឲ្យ​តឹង​រឹង​ចំពោះ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​រហូត​ដល់​ប័ណ្ណបើកបរ​តែ​ម្តង ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការ​ត្រួតពិនិត្យ​ការ​ក្រសួងមហាផ្ទៃ​ដាក់​ទិស​ដៅ​បន្ត នា​រសៀល​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​មានការ​សិក្សា ដើម្បី​ពិន័យ​ឲ្យ​តឹង​រឹង​ចំពោះ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​រហូត​ដល់​ប័ណ្ណបើកបរ​តែ​ម្តង ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការ​ត្រួតពិនិត្យ​ការ​ក្រសួងមហាផ្ទៃ​ដាក់​ទិស​ដៅ​បន្ត នា​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ​នេះ នៅ​ទីស្តីការក្រសួង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ទៅ​កាន់​ក្រុមការងារ​ត្រូវ​ធ្វើការ​សិក្សា​ពិនិត្យ​ចំពោះ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹង​រឹង ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​វិសោធនកម្ម​ច្បាប់ ឬ​ធ្វើ​អ្វី​បាន​គឺ​ធ្វើ ។ ថ្ងៃមុន​ខ្ញុំ​លើក​ក្នុង​កិច្ចប្រជុំ​គណបក្ស​ថា​អ្នក​បើ​បក​បរ​ដែល​ល្មើសច្បាប់​យើង​ចាប់​បាន​កិប​ម្តង​ហើយ​ផាក​ចំនួន​ប៉ុន្មាន ? ពេល​យើង​កិប​នោះ​នគរបាល​នឹង​ដឹង​ថា អ្នក​នឹង​ត្រូវ​បាន​ផាកពិន័យ ហើយ​ខុស​លើក​ទី​២ ត្រូវ​ផាក​ប៉ុន្មាន ? បើ​គេ​ឃើញ​ថា​ផាក​លើក​ទី​២ ត្រូវ​ផាក​ឌុ​ប​តែ​ម្តង ។

ឧ​ទារ​ហណ៍ ៖ ផាក​ទី​១ ពិន័យ​៤០​ម៉ឺន​រៀល ដល់​ពេល​គេ​ផាក​លើក​ទី​២ គេ​ពិន័យ​ដល់​៨០​ម៉ឺន​រៀល ហើយ​បំពាន​លើក​ទី​៣ ត្រូវ​ផាក​គុណ​គឺ​១៦០​ម៉ឺន​រៀល នឹង​ត្រូវ​ដល់​ពេល​ដកសិទ្ធិ​បើកបរ​តែ​ម្តង​» ។ សម្តេច​បន្ថែម​ថា ត្រូវ​ពិភាក្សា​ដោយ​មិន​ឲ្យ​បើកបរ​១ ឬ​២​ឆ្នាំ​តែ​ម្តង ដក​រហូត​ដល់​ការ​កំណត់​១ ឬ​២​ឆ្នាំ​ទើប​ប្រគល់​សិទ្ធិ​ឲ្យ​បើកបរ​វិញ ។

សម្តេច​ក៏​បាន​បញ្ជក់​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​កុំ​ឲ្យ​អ្នកបើកបរ​នោះ​អាង​មាន​លុយ​ដើរ​តែ​បើក​បុក​គេឯង ជាង​នេះ​ការពារ​អាយុជីវិត​គាត់​ផង​ដែរ ។ សម្តេច​បាន​បញ្ជាក់​ថា ៖«​កុំ​ឲ្យ​គាត់​អាង​អី​បុក​ឲ្យ​១០០​ដុល្លារ​ឲ្យ​បូ​លិ​ស​ចាយ​លេង​ធ្វើ​បែប​នេះ​ទៀត ។ អីចឹង​ទេ​យើង​ត្រូវ​សិក្សា​ចំពោះ​ការ​ផាកពិន័យ​បែប​នេះ​ថា ផាក​១​ដល់​៤ ឬ​៥​ដង ដកសិទ្ធិ​បើកបរ​តែ​ម្តង ។ ការ​កាត់​សិទ្ធិ​នេះ​ក៏​ត្រូវ​សិក្សា​ថា កាត់​សិទ្ធិ​១ ឬ​២​ឆ្នាំ គឺ​ត្រូវ​តែ​មាន​តែ​ម្តង ។ បើ​មុន​ដូច្នេះ​ទេ នៅ​តែ​មាន និង​បំពាន​ដោយ​អាង​ទឹក​លុយ ហើយ​បំពាន​រហូត​» ។

ដើម្បី​លុប​បំបាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ដល់​តែ​យក​អ្នក​មិន​ខុសច្បាប់​មិន​គោរព​ច្បាប់​ចេញពី​ផ្លូវ​ទើប​លែង​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។ សម្តេច​បញ្ជាក់​ថា ៖«​ទុក​គាត់​ឲ្យ​នៅ​ក្នុងផ្ទះ​មិន​ឲ្យ​បើកបរ តែ​គាត់​អាច​ធ្វើ​ដំណើរ​បាន​តែ​គាត់​អត់​មាន​សិទ្ធិ​បើក​អីចឹង​គាត់​ទៅ​ណា​គាត់​ធ្លាប់តែ​បើកបរ​គាត់​ជិះ​តាក់ស៊ី​វិញ ឬ​កង់​បី​ទៅ ឬ​ឲ្យ​កូន​បើក ឬ​អ្នក​បើក​ទៅ ។ វិធី​នេះ​មិនមែន​ជា​ទណ្ឌកម្ម​ចំពោះ​គាត់​ទេ​! បើ​គាត់​បើកបរ​មាន​បញ្ហា​លើក​ទី​៤​ស្លាប់​ទៅ​យ៉ាងម៉េច​ទៅ?​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ