ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​កំពុង​ហោះហើរ​ត្រូវ​បង្ខំ​ចុះ​ចត​​ជា​បន្ទាន់ ព្រោះតែ​បុរស​ម្នាក់

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ អ្នកដំណើរ​នៅ​លើ​ជើងហោះហើរ EasyJet ពី​ទីក្រុង Manchester ប្រទេស​អង់គ្លេស ទៅ Iceland បាន​បង្ខំ​ឱ្យ​យន្តហោះ​ចុះ​ចត​ភ្លាម​ៗ…

ប្រទេស​អង់គ្លេស ៖ អ្នកដំណើរ​នៅ​លើ​ជើងហោះហើរ EasyJet ពី​ទីក្រុង Manchester ប្រទេស​អង់គ្លេស ទៅ Iceland បាន​បង្ខំ​ឱ្យ​យន្តហោះ​ចុះ​ចត​ភ្លាម​ៗ បន្ទាប់​ពី​គាត់​បាន​រំខាន​អ្នកដំណើរ និង​អ្នកបម្រើ​ការ​លើ​យន្តហោះ ហើយ​ព្យាយាម​ស៊ី​ទូរស័ព្ទ​ដៃ​របស់​គាត់​។

យោង​តាម​សារព័ត៌មាន Edinburgh News បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែមករា​ថា លោក Matthew Flaherty បាន​ឡើង​លើ​ជើងហោះហើរ​នៅ​ពេល​ដែល​គាត់​ទាញ​ដប​ស្រា​មួយ​ចេញពី​កន្លែង​ដាក់​កាបូប​។ គាត់​ឆាប់​ស្រវឹង ហើយ​ព្យាយាម​សន្ទនា​ជាមួយ​អ្នកដំណើរ​ស្រី​។

នៅ​ពេល​នាង​ព្រងើយកន្តើយ​នឹង​គាត់ គាត់​ចាប់ផ្តើម​ជេរ​ម៉ែ​នាង ហើយ​គំរាម​សម្លាប់​គ្រួសារ​របស់​នាង​។ ក្រុមការងារ​លើ​យន្តហោះ​បាន​ទៅ​ឃាត់ តែ​ក៏​ត្រូវ Flaherty ជេរ​ម៉ែ​ដែរ​។ បុរស​នោះ​បង្ករឿង​កាន់តែ​លើស​ដើម ទើប​ធ្វើ​ឱ្យ​អ្នក​បើក​យន្តហោះ​សម្រេចចិត្ត​ចុះ​ចត​មុន​ពេល​កំណត់​។

នៅ​ពេល​ដែល​យន្ដហោះ​កំពុង​តែ​ចុះ​ចត​នោះ Flaherty បាន​ដក​ទូរស័ព្ទ​ដៃ​របស់​គាត់​ចេញ​ហើយ​​ចាប់ផ្ដើម​ហែក​វា​ដាច់​ចេញពី​គ្នា​។ គាត់​បាន​យក​ផ្នែក​ដែល​ខូច​ខ្លះ​ដាក់​ក្នុង​មាត់​របស់​គាត់​។ ថ្ម​ទូរស័ព្ទ​បាន​ធ្លាក់​លើ​កៅអី ហើយ​ចាប់ផ្តើម​ឆេះ និង​បញ្ចេញ​ផ្សែង​តែ​ម្តង​។ អ្នកបម្រើ​តាម​យន្តហោះ​ម្នាក់ អាច​ចាប់​វា ហើយ​ជ្រលក់​វា​ក្នុង​កែវ​ទឹក មុន​ពេល​មាន​អ្វី​ៗ​ត្រូវ​ឆេះ​។

បន្ទាប់​ពី​យន្តហោះ​ចុះ​ចត ហើយ​ប៉ូ​លី​សបាន​យក Flaherty ទៅ​ឃុំឃាំង​។ សារព័ត៌​មានបាន​រាយការណ៍​ថា គាត់​នៅ​តែ​បន្ត​គំរាមកំហែង​ដល់​មនុស្ស​ផ្សេង​ៗ​ទៀត និង​បន្ត​ជេរ​ដល់​ពូជ​។

Flaherty បាន​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ Sheriff Edinburgh កាលពី​ថ្ងៃ​ច័ន្ទ ដែល​ជា​កន្លែង​ដែល​គាត់​បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទប្រកាន់​។ លោក​គ្រោង​នឹង​កាត់ទោស​នៅ​ខែ​ក្រោយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ newsweek (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ