ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​គេង​ក្នុង​បន្ទប់​តែ​១ នឹង​អាច​ទទួល​បាន​ផល​ទាំង​នេះ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផលប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​គេង​ក្នុង​បន្ទប់​តែ​មួយ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​អ្នក​គេង​ក្នុង​បន្ទប់​ជាមួយ​គ្នា នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​បន្ធូរ​អារម្មណ៍​បាន ដោយ​អាច​ទម្លាក់​សម្ពាធ​ចុះ ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង និង​អារម្មណ៍​ក្នុង​ពេល​បន្ត​បំពេញការងារ​ក្នុង​ថ្ងៃស្អែក។ ២-ការ​គេង​បន្ទប់​ជាមួយ​គ្នា អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ពិភាក្សា​គ្នា​បាន​គ្រប់ពេល…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផលប្រយោជន៍​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​គេង​ក្នុង​បន្ទប់​តែ​មួយ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​អ្នក​គេង​ក្នុង​បន្ទប់​ជាមួយ​គ្នា នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​បន្ធូរ​អារម្មណ៍​បាន ដោយ​អាច​ទម្លាក់​សម្ពាធ​ចុះ ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង និង​អារម្មណ៍​ក្នុង​ពេល​បន្ត​បំពេញការងារ​ក្នុង​ថ្ងៃស្អែក។

២-ការ​គេង​បន្ទប់​ជាមួយ​គ្នា អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ពិភាក្សា​គ្នា​បាន​គ្រប់ពេល ដោយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​គ្នា​យ៉ាង​ងាយ​។ ដូចនេះ មិន​ថា​មាន​បញ្ហា​ធំ​យ៉ាងណា​ទេ ក៏​អ្នក​អាច​ជួយ​គ្នា​ដោះស្រាយ​បាន​ដែរ​។

៣-នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​គេង​ក្នុង​បន្ទប់​តែ​មួយ នោះ​អ្នក​នឹង​អាច​ដឹង​ពី​សុខភាព​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​អ្នក​អាច​សង្កេត​មើល​ដឹង​។ ដូចនេះ អ្នក​នឹង​អាច​រំលឹក​គ្នា ជួយ​គ្នា​ថែទាំ​សុខភាព​ឲ្យ​បាន​យ៉ាង​ល្អ​។

៤-នៅ​ពេល​ដែល​អ្នក​ឈ្លោះ​គ្នា បើ​អ្នក​មិន​គេង​បែក​បន្ទប់​គ្នា អ្នក​នឹង​ងាយ​ត្រូវ​គ្នា​ណាស់​។ ប៉ុន្តែ​បើ​អ្នក​ហ៊ាន​តែ​គេង​បន្ទប់​បែក​គ្នា នោះ​អ្នក​នឹង​មិន​ងាយ​ត្រូវ​គ្នា​វិញ​ទេ ព្រោះ​អ្នក​មិនសូវ​និយាយ​ជា​មួយ​គ្នា ដោយ​កាន់តែ​យូរ មនោសញ្ចេតនា​អ្នក​នឹង​កាន់តែ​ឃ្លាតឆ្ងាយ​ពី​គ្នា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ