ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្រុម Man Utd ចេញ​មក​បញ្ជាក់​ពី​ស្ថានភាព​របួស​របស់ Mar​cus Rashford

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​ពី BBC បានឱ្យ​ដឹង​ថា បើ​តាម​ការ​បញ្ជាក់​ពី​លោក Ole Gunnar Solskjær អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United…

តាម​ប្រភព​ព័ត៌មាន​ពី BBC បានឱ្យ​ដឹង​ថា បើ​តាម​ការ​បញ្ជាក់​ពី​លោក Ole Gunnar Solskjær អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United បាន​បញ្ជាក់​ថា បញ្ហា​របួស​របស់​ខ្សែប្រយុទ្ធ Marcus Rashford គឺ​ធ្ងន់ធ្ងរ​ជាង​ការ​រំពឹង​ទុក​របស់​ក្លិប ហើយ​វា​នឹង​កាន់តែ​ប៉ះពាល់​ខ្លាំង ប្រសិនបើ​គេ​បង្ខំចិត្ត​លេង​ម្តងទៀត​នៅ​រដូវ​កាល​នេះ​។

គួរ​រំលឹក​ថា កីឡាករ Rashford បាន​រង​របួស​ខ្នង​កំឡុង​ពេល​ប្រកួត​ពានរង្វាន់ FA Cup ជុំ​ទី​៣ ទល់​នឹង​ក្រុម Wolves កាលពី​ថ្ងៃ​ទី​១៥ ខែមករា​កន្លង​ទៅ​។ អ្នកចាត់ការ​ទូទៅ​វ័យ​៤៦​ឆ្នាំ​បាន​និយាយ​ថា «​យើង​មិន​អាច​បង្ខំ​ក្នុង​ដំណើរការ​ព្យាបាល​រូបគេ​បាន​ឡើយ​។ យើង​គ្រាន់តែ​សង្ឃឹមថា​គេ​នឹង​អាច​លេង​ម្តងទៀត​នៅ​រដូវ​កាល​នេះ​»​។

លោក​បាន​បន្ថែម​ទៀត​ថា «​គេ​បាន​ស្កេ​ន​ហើយ​វា​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​យើង​បាន​រំពឹង​ទុក​។ នៅ​ពេល​ដែល​គេ​ជា​សះស្បើយ​គេ​នឹង​រឹង​មាំ​ជាង​នេះ ដូច្នេះ​យើង​មិន​អាច​បង្ខំ​គេ​បាន​នោះ​ទេ​» ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ