ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករ​ដាំ​ម្ទេស​សម្ដែង​ការ​ព្រួយបារម្ភ​ ខណៈ​ដែល​ផ្លែ​ម្ទេស​ប្លោក​ស្រស់​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​ឆ្អើរ​ម្ទេស​ក្រៀម​បាន​បញ្ជាក់​ថា ពួក​គាត់​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ម្ទេស​ក្រៀម​របស់​ពួក​គាត់​បាន​ឡើងថ្លៃ​ពី​ដើមរដូវ ។ ប៉ុន្តែ​យ៉ាងនេះ​ក្តី​សម្រាប់ ប្រជា​កសិករ ដែល​ជា​អ្នក​ដាំ​ម្ទេស​ផ្ទាល់​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ទៅ​វិញ ខណៈ​ដែល​ផ្លែ​ម្ទេស​ប្លោក​ស្រស់​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​ឆ្អើរ​ម្ទេស​ក្រៀម​បាន​បញ្ជាក់​ថា ពួក​គាត់​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ម្ទេស​ក្រៀម​របស់​ពួក​គាត់​បាន​ឡើងថ្លៃ​ពី​ដើមរដូវ ។ ប៉ុន្តែ​យ៉ាងនេះ​ក្តី​សម្រាប់ ប្រជា​កសិករ ដែល​ជា​អ្នក​ដាំ​ម្ទេស​ផ្ទាល់​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ទៅ​វិញ ខណៈ​ដែល​ផ្លែ​ម្ទេស​ប្លោក​ស្រស់​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។

ជួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ បងស្រី ទឹម ស្រី​លក្ខណ៍ រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា ៖ ម្ទេស​ឆ្អើរ​ក្រៀម ដែល​ម៉ូយ​មក​ទិញ​គាត់​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​២​ម៉ឺន​រៀល គឺ​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន នេះ​ប្រហែល​ដោយសារ​ម្ទេស​គាត់​ឆ្អើរ​បាន​ពី​ដើម រដូវ គាត់​មិន​ច្បាស់​ទេ ។ ដើម្បី​បាន​ក្លាយទៅជា​ម្ទេស​ក្រៀម​គាត់​ត្រូវ​ទិញ​ផ្លែ​ម្ទេស​ស្រស់​ពី​កសិករ​អ្នក​ដាំ​ផ្ទាល់ បន្ទាប់​មក​ត្រូវ​ជួល​គេ​វះ​ផ្លែ​ម្ទេស និង​ជួល​គេ​យក​ទៅ​ស្ងោរ ហើយ​ទើប​ជួល​គេ​យក​ទៅ​តម្រៀប​ហាល ថែម​ទៀត ទើបបាន​ក្លាយជា​ម្ទេស​ក្រៀម ។

សម្រាប់​ផ្លែ​ម្ទេស​ស្រស់ គាត់​បាន​ទិញ​ពី​ប្រជា​កសិករ អ្នក​ដាំ​ផ្ទាល់​១ គីឡូក្រាម​ថ្លៃ​៣​ពាន់​រៀល ។ ពេល​ទិញ​បាន​ត្រូវ​ជួល​អ្នក​វះ​ផ្លែ​ម្ទេស ក្នុង​១០០​គីឡូក្រាម​តម្លៃ​១​ម៉ឺន​៥​ពាន់​រៀល ។ ពេល​វះ​ផ្លែ​ម្ទេស​បាន​ហើយ​ត្រូវ​យក​ទៅ​ស្ងោរ រួច​លើ​យក​ទៅ​តម្រៀប​ដាក់​ថែប​(​បន្ទះ​ឬ​ស្សី​) ក្នុង​១​ថែប​ត្រូវ​ជួល​គេ​ថ្លៃ​១៥០០​រៀល​ទៀត ។ ពេល​លទ្ធផល​សម្រេច គឺ​គាត់​លក់​ចេញ​ក្នុ ១​គីឡូក្រាម​២​ម៉ឺន​រៀល ឃើញ​ថា អាច​ចំណេញ​គ្រាន់បើ ស​ម្រា​ចិញ្ចឹម​កូនចៅ​ឱ្យទៅ​រៀន​ផង​ដែរ ។

អ្នក​ឆ្អើរ​ម្ទេស​រូប​នោះ​នៅ​បាន​បញ្ជាក់​ថា គាត់​បាន​ប្រកប​មុខរបរ​ឆ្អើរ​ម្ទេស​នេះ​ជា​រៀង​រាល់​ឆ្នាំ ដោយ​ទិញ​ម្ទេស​ប្លោក​ស្រស់​ពី​ប្រជា​កសិករ​អ្នក​ដាំ​ផ្ទាល់ ប៉ុន្តែ​ពេល​ខ្លះ​គាត់​ក៏​បង្ខំ​ទិញ​ម្ទេស​ពី​ប្រទេស​ជិតខាង​ផង​ដែរ ព្រោះ​ម្ទេស​ប្រជា​កសិករ​ដាំ​មិន​ទាន់ ឬ​អាច​ផ្លែ​ម្ទេស​មិនធំ​ល្អជា​ដើម ។ ដោយឡែក​ជាមួយ​គ្នា​នេះ​ដែរ ប្រជា​កសិករ​ដែល​បាន​ដាំ​ម្ទេស​ស្រស់​យក​មក​លក់​ឱ្យ​អ្នក​ឆ្អើរ​ម្ទេស​ខាងលើ​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ដែរ ថ្វី​ត្បិត​ថា ពេល​នេះ​ផ្លែ​ម្ទេស​ស្រស់​មួយ​គីឡូក្រាម ថ្លៃ​៣​ពាន់​រៀល​ក៏​ពិតមែន គឺ​គាត់​អាច​ទទួលយក​បាន ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិត ខាង​ហេតុនេះ​ហើយ​គាត់​មានការ​ព្រួយបារម្ភ​ខ្លាចក្រែង​ម្ទេស​ស្រស់​របស់​ពួក​គាត់​អាច​នឹង​ចុះថ្លៃ​ជាង​នេះ ។

ពួក​គាត់​សំណូមពរ​ដល់​សមត្ថកិច្ច ក្រសួង​ពាក់ព័ន្ធ ក៏​ដូច​ជា ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​បញ្ឈប់​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ និង​ពិសេស​ផ្លែ​ម្ទេស​ស្រស់​ពី​ប្រទេស​ជិតខាង​ផង​ដែរ ។ សូម​បញ្ជាក់​ថា អ្នក​ប្រកប​របរ​ឆ្អើរ​ម្ទេស​មាន​ច្រើន​គ្នា​ណាស់​ក្រៅពី​ភូមិ​កណ្តាល​ដូច​បាន​រៀបរាប់​មក​ខាងលើ​នៅ​មាន​ភូមិ​កោះក្របី ភូមិ​កោះ​ត្រឡាច និង​ភូមិ​ផ្សា​រលើ​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ