មាតាបិតា​កុំ​ទំយើ​កូន​ឱ្យ​ហួសប្រមាណ


ឪពុក​ម្តាយ​ទាំងឡាយ​ត្រូវ​ប្រយ័ត្ន​ក្នុង​រឿង​លាភសក្ការៈ​មាសប្រាក់​និង​សម្ភារ​សព្វសារពើ​ចំពោះ​កូន កុំ​ទំយើ​កូន​ឱ្យ​ហួសប្រមាណ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ។

កាលបើ​មាតាបិតា​ចេះ​តែ​ផ្ដល់​ប្រគល់​ឲ្យ​នូវ​អ្វី​ៗ​តាមតែ​ចិត្ត​កូន​ចង់ ពុំនោះសោត​ទេ គឺ​បង្រៀន​កូន​ឲ្យ​ចេះ​ចាយ​ធំ ឲ្យ​ចេះ​ហ៊ឺហា​ដោយ​គ្រឿងអលង្ការ ដោយ​សំពត់​ខោអាវ និង​ដោយ​សម្ភារ​ផ្សេង​ៗ ដែល​លើស​ហួស​ពី​ការ​ចាំបាច់​នោះ ឱកាស​ដែល​នឹង​ធ្វើ​ឲ្យ​ខូច​កូន​គឺ​មាន​ច្រើន គឺ​ខូច​ព្រោះ​ញៀន​ញ៉ាម​ចង់បាន​មិន​ចេះ​ឆ្អែតឆ្អន់ ។

ត្រង់នេះ​មិនមែន​ថា បើ​អ​ញ្ចឹ​ង​កូន​អ្នកក្រ​សុទ្ធតែ​បាន​ល្អ​នោះ​ទេ ចំណុច​ដែល​សំខាន់​បំផុត​ក្នុង​ការ​សាង​មនុស្ស គឺ​ត្រូវ​សាង​នូវ​គុណធម៌ ជួយ​អប់រំ ជួយ​បណ្ដុះបណ្ដាល​ឱ្យ​មនុស្ស​ចេះ​អំណត់​អត់ធន់ មាន​សេចក្ដី​ព្យាយាម សេចក្ដី​សន្តោស​ជា​ធំ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ