កីឡាករប្រដាល់២នាក់ប៉ះគ្នាមួយប្រ៉ាវក្នុងសន្និសីទកាសែត មុនពេលជួបប្រកួត
ប្រដាល់សកល ៖ តាមប្រភពព័ត៌មានពី The Sun បានឱ្យដឹងថា កីឡាករ Tyson Fury និងកីឡាករ…
ប្រដាល់សកល ៖ តាមប្រភពព័ត៌មានពី The Sun បានឱ្យដឹងថា កីឡាករ Tyson Fury និងកីឡាករ…
ប្រដាល់សកល ៖ តាមប្រភពព័ត៌មានពី The Sun បានឱ្យដឹងថា កីឡាករ Tyson Fury និងកីឡាករ Deontay Wilder បានឌឺដងពាក្យសម្តីដាក់គ្នារហូតឈានដល់ការប៉ះទង្គិចគ្នា មុនពេលក្រុមអ្នកការពារចូលឃាត់ ក្នុងការបង្ហាញខ្លួនលើកចុងក្រោយ នៅក្នុងពិធីសន្និសីទកាសែតនៅក្នុងរដ្ឋ Las Vegas។
កីឡាករ Tyson Fury នឹងត្រូវជួបតទល់ដើម្បីដណ្តើមខ្សែក្រវ៉ាត WBC របស់ Deontay Wilder នាថ្ងៃទី២២ ខែកុម្ភៈ ពោលគឺនៅ២ថ្ងៃទៀតដែលនឹងត្រូវធ្វើឡើងនៅ MGM Grand Garden Arena ទីក្រុង Paradise ក្នុងរដ្ឋ Nevada ដែលនេះជាការជួបគ្នាម្តងទៀតរវាងអ្នកទាំងពីរ បន្ទាប់ពីការប្រកួតលើកទី១ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅ Staples Center ក្នុងទីក្រុង Los Angeles បញ្ចប់ទៅដោយលទ្ធផលស្មើពិន្ទុគ្នា ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ