ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​មាន​អំណាច​ប្តូរ​ពិភពលោក​ឱ្យទៅ​ជា​លោក​អច្ឆរិយ

4 ឆ្នាំ មុន

ព្រះ​បរមគ្រូ​ត្រាស់​ថា គំនិត​ជាស​ភាវៈ​សំខាន់​ណាស់ មាន​ឥទ្ធិពល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ដំណើរ​នៃ​ជីវិត​របស់​ខ្លួន ផ្លាស់​ប្ដូរ​សង្គម​ឲ្យ​ទៅ​តាម​គំនិត​បាន ។ ពិត​ណាស់​ដូច​សព្វ​ថ្ងៃនេះ​មនុស្ស​មានគំនិត​សម្លឹង​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ខាង​ផ្នែក​វត្ថុ​ឲ្យ​ជា​ទិស​ដៅ​នៃ​ជីវិត មានការ​ស្វែងរក​វត្ថុ​បែប​វិទ្យាសាស្ត្រ​ដ៏​សម្បូរ​បែប​ឱ្យ​ជា​ចំណុច​សំខាន់ យក​វត្ថុ​មក​ជា​គ្រឿង​វាស់​សេចក្ដីសម្រេច​នៃ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ទាន់​សម័យកាល ។ ម្ល៉ោះហើយ​សង្គម​លោក​ទាំងមូល​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​ផ្អៀង​ទៅ​រក​ខាង​វត្ថុ​ដ៏​ទំនើប​ៗ…

ព្រះ​បរមគ្រូ​ត្រាស់​ថា គំនិត​ជាស​ភាវៈ​សំខាន់​ណាស់ មាន​ឥទ្ធិពល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ដំណើរ​នៃ​ជីវិត​របស់​ខ្លួន ផ្លាស់​ប្ដូរ​សង្គម​ឲ្យ​ទៅ​តាម​គំនិត​បាន ។

ពិត​ណាស់​ដូច​សព្វ​ថ្ងៃនេះ​មនុស្ស​មានគំនិត​សម្លឹង​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ខាង​ផ្នែក​វត្ថុ​ឲ្យ​ជា​ទិស​ដៅ​នៃ​ជីវិត មានការ​ស្វែងរក​វត្ថុ​បែប​វិទ្យាសាស្ត្រ​ដ៏​សម្បូរ​បែប​ឱ្យ​ជា​ចំណុច​សំខាន់ យក​វត្ថុ​មក​ជា​គ្រឿង​វាស់​សេចក្ដីសម្រេច​នៃ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ទាន់​សម័យកាល ។

ម្ល៉ោះហើយ​សង្គម​លោក​ទាំងមូល​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​ផ្អៀង​ទៅ​រក​ខាង​វត្ថុ​ដ៏​ទំនើប​ៗ ខ្វាយខ្វល់​ទៅ​នឹង​វត្ថុ​សម្ភារ​ដ៏​សម្បូរ​បែប​លើ​ពិភពលោក​នេះ​ឱ្យទៅ​ជា​លោក​អច្ឆរិយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ