ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Ryan Newman ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ក្រោយ​ជួប​គ្រោះ​ពេល​​ប្រកួត

4 ឆ្នាំ មុន

អ្នកបើកបរ​រថយន្ត NASCAR គឺ​កីឡាករ Ryan Newman ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ដែល​គ្រូពេទ្យ​បាន​បញ្ជាក់​ថា បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​នៅ​ឯ​ទីលានប្រណាំង Daytona…

អ្នកបើកបរ​រថយន្ត NASCAR គឺ​កីឡាករ Ryan Newman ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ដែល​គ្រូពេទ្យ​បាន​បញ្ជាក់​ថា បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​នៅ​ឯ​ទីលានប្រណាំង Daytona 500 កំឡុង​ពេល​ការ​ប្រណាំង​ចុង​ក្រោយ​នៅ​ក្នុង​រដ្ឋ Florida ។

ក្រោយ​ហេតុការណ៍​បែប​នេះ​នេះ​កើតឡើង កីឡាករ​រួម​អាជីព និង​អ្នកគាំទ្រ​ជា​ច្រើន​មានការ​សោកស្តាយ និង​ជូនពរ​ឱ្យ​រូប​លោក​ឆាប់​ជា​សះស្បើយ​។ ជាមួយ​គ្នា​នោះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់​ត្រាំ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក​ការ​ប្រកួត Daytona 500 ជា​ផ្លូវការ ក៏​បាន​ធ្វើការ​បន់ស្រន់​ដល់ Newman ក្នុង​បណ្តា​ញ​​សង្គម Twitter ដោយ​បាន​ហៅ Newman ថា​ ជា​អ្នកបើកបរ NASCAR ដ៏​អស្ចារ្យ និង​ក្លាហាន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ