ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ថៃ ស្រី​នាង ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​​ហើយ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទីបំផុត សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក នា​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​អ្នកស្រី វ៉ែន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទីបំផុត សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក នា​រសៀល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​អ្នកស្រី វ៉ែន រចនា ហៅ ថៃ ស្រី​នាង ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ពាក់ព័ន្ធ​បទល្មើស ផុស​រូបភាព និង​សម្ភារៈ​អាសអាភាស យោង​តាម​មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ។

សេចក្តីរាយការណ៍​បន្ត​ថា បទល្មើស​ខាងលើ​នេះ ជន​ជាប់​ទោស​អាច​ជាប់​ពន្ធនាគារ​ចាប់ពី ១​ខែ​ដល់​១​ឆ្នាំ ។

សូម​បញ្ជាក់​ថា កាលពី​ទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២០ ថៃ ស្រី​នាង ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​មក​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ចំពោះ​កំហុសឆ្គង​ដែល​គាត់​បាន​ផុស​រូបភាព និង​វី​ដេ​អូ​ឃ្លី​ប ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី ជា​ពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ និង​បាន​យល់ព្រម​ថត​ជា​វី​ដេ​អូ ដើម្បី​សុំ​ទោស​ជា​សាធារណៈ​នូវ​កំហុស​របស់​គាត់ ។

https://www.facebook.com/chenda.pen.169/videos/2512877979029020/

បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា និង​សារភាព​កំហុស​រួច នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ក៏​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ស្រាប់តែ​ម៉ោង​២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល ថៃ ស្រី​នាង នៅ​តែ​មិន​រាង​ចាល ថែម​ទាំង​ផុស​រូប​អាក្រាត​កាយ ដែល​ស្លៀក​តែ​ខោ​លី​អូ ។ ខណៈ​ពេល​នេះ សំណុំរឿង​គឺ​ស្ថិត​នៅ​តំណាង​អយ្យការ​កំពុងធ្វើការ​សាកសួរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ