ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​អំពី​អង្ករ​សរីរាង្គ ៖ តើ​អ្វី​ទៅ​ជា​អង្ករ​សរីរាង្គ​ពិតប្រាកដ?

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អង្ករ​សរីរាង្គ​ជាប្រភេទ​អង្ករ​ដែល​អតិថិជន​ទូទៅ​ច្រើន​និយមហៅ​ថា អង្ករ​ធម្មជាតិ ឬ​អង្ករ​ដែល​ផលិត វេច ខ្ចប់ និង​ស្ដុក​មិន​ប្រើប្រាស់​សារធាតុ​គីមី និងថ្នាំពុល​។ បើ​តាម​លោក​គា​ម មក​រា​ឌី នាយកកម្មវិធី​សុខភាព និង​បរិស្ថាន​របស់​អង្គការសេ​ដាក​បាន​មាន​ប្រសាសន៍​ថា អង្ករ​សរីរាង្គ គឺជា​ប្រភេទ​អង្ករ​ដែល​ផលិត​គោរព​ទៅ​តាម​បទដ្ឋាន​ស្ដង់ដា​កសិកម្មសរីរាង្គ​ ច្បាស់លាស់ ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមីសំយោគ និង​មិន​ប្រើ​ពូជ​កែ​ច្នៃ​ហ្សែ​ន ។

រាជធានី​ភ្នំពេញ ៖ អង្ករ​សរីរាង្គ​ជាប្រភេទ​អង្ករ​ដែល​អតិថិជន​ទូទៅ​ច្រើន​និយមហៅ​ថា អង្ករ​ធម្មជាតិ ឬ​អង្ករ​ដែល​ផលិត វេច ខ្ចប់ និង​ស្ដុក​មិន​ប្រើប្រាស់​សារធាតុ​គីមី និងថ្នាំពុល​។ បើ​តាម​លោក​គា​ម មក​រា​ឌី នាយកកម្មវិធី​សុខភាព និង​បរិស្ថាន​របស់​អង្គការសេ​ដាក​បាន​មាន​ប្រសាសន៍​ថា អង្ករ​សរីរាង្គ គឺជា​ប្រភេទ​អង្ករ​ដែល​ផលិត​គោរព​ទៅ​តាម​បទដ្ឋាន​ស្ដង់ដា​កសិកម្មសរីរាង្គ​ច្បាស់លាស់ ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមីសំយោគ និង​មិន​ប្រើ​ពូជ​កែ​ច្នៃ​ហ្សែ​ន ។ លោក​បានបញ្ជាក់​ទៀត​ថា យើង​អាច​និយាយ​បាន​ថា អង្ករ​យើង​ជា​ប្រភេទ​អង្ករ​សរីរាង្គ​ឬ​អង្ករ​ធម្មជាតិ លុះត្រាតែ​មាន​ក្រុមហ៊ុន ឬ​ស្ថា​ប​ន័​ណាមួយ​ធ្វើការ​ត្រួតពិនិត្យ និង​បញ្ជាក់​ថា​ផលិតផល​អង្ករ​នេះ​បាន​អនុវត្ដ​តាម​ស្ដង់ដា​កសិកម្មសរីរាង្គ​។ លោក​បាន​បន្ថែម​ទៀត​ថា សំរាប់ស្ដង់ដា​កសិកម្មសរីរាង្គ​សំខាន់​ៗ​មាន​៣ ប្រភេទ​ស្ដង់ដា គឺ​ស្ដង់ដា​កសិកម្មសរីរាង្គរបស់​អឺរ៉ុប ស្ដង់ដា​សរីរាង្គ​របស់​អា​មេ​រិ​ក និង​ស្ដង់ដា​សរីរាង្គ​របស់​ជប៉ុន​។ ចំពោះ​ស្ដង់ដា​កសិកម្មសរីរាង្គ​របស់​អង្គការ​សេ​ដាក គឺបាន​បង្កើត​ឡើង​ដោយ​យក​មូលដ្ឋាន​ពី​ស្ដង់ដា​សរីរាង្គ​របស់​អឺរ៉ុប និង​អា​មេ​រិ​ក ហើយ​ធ្វើការកែសំរួល​ខ្លះទៅ​តាម​ស្ថានភាព​របស់​កសិករខ្មែរ​យើង​។

លោក​ឡា​ង សេង​ហ៊​ង នាយក​សហគ្រាសសេ​ដាក បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ”​អង្ករ សរីរាង្គ​ដែល​ដាក់​លក់​នៅ​តាម​ផ្សារ​អង្គការសេ​ដាក គឺ​មានការ​ត្រួតពិនិត្យ និង​បញ្ជាក់គុណភាព​ច្បាស់លាស់​ពី​អង្គការ​សេ​ដាក​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា សហគ្រាសសេ​ដាក​បាន​ធ្វើ​កិច្ចសន្យា​ទិញ​ស្រូវ​ពី​សហ​ព​ន្ធ័​ផលិត​ស្រូវ​សរីរាង្គ ដែល​មានការ​រៀបចំប្រ​ព​ន្ធ័​ត្រួតពិនិត្យ​ផ្ទៃក្នុង​ច្បាស់លាស់ ហើយដែល​ធានា​គោរព​តាម​ស្ដង់ដា​កសិកម្ម ព្រមទាំង​មានការ​បញ្ជាក់​គុណភាព​បន្ថែម​ពី​អង្គការ​សេ​ដាក​។ ចំពោះ​ការ​នាំ​ចេញ​យក​ទៅ​លក់នៅ​ទីផ្សារ​បរទេស សហគ្រាស​សេ​ដាក​បាន ជួល​ក្រុមហ៊ុន​បរទេស BCS ពី​ប្រទេស​អា​ល្លឺ ម៉​ង់​មក​ធ្វើការ​បញ្ជាក់​បន្ថែម​។

លោក​មាស សៅ ប្រធាន​សហគមន៍ផលិត​ស្រូវ​សរីរាង្គ​នៅ​ឃុំ​ស្វាយ​ច​ចឹប ស្រុក​ភ្នំ ស្រួច ខេត្ដកំពង់ស្ពឺ ដែល​បាន​លក់​ស្រូវ​សរីរាង្គឱ្យ​សហគ្រាស​សេ​ដាក​នោះ​បាន​មានប្រសាសន៍​ថា សហគមន៍​របស់​លោក​បានលក់​ស្រូវ​សរីរាង្គ​អោយ​សហគ្រាស​សេ​ដាកអស់​រយៈពេល​៣​ឆ្នាំ​កន្លង​មក ហើយ​ដែលនៅ​ចុងឆ្នាំ​២០០៩​នេះ សហគមន៍​លោក​បានលក់​ស្រូវ​ប្រមាណ​១៥០​តោន មក​ឱ្យ​សហគ្រាស​សេ​ដាក​។ នៅ​ពេល​ដែល​សួរ​ថា តើលោក​មានការ​ទុកចិត្ដ​កំរិត​ណា​ចំពោះ​សមាជិ​ក​របស់​សហគមន៍​របស់​លោក​ថា​ពិតជា​បានអនុវត្ដ​ទៅ​តាម​ស្ដង់ដា​កសិកម្មសរីរាង្គ​ពិត ប្រាកដ? លោក​មាស សៅ មាន​ប្រសាសន៍​ថា សហគមន៍​ខ្ញុំ​មានការ​ធានា​ច្បាស់លាស់​ថា គ្រប់​សមាជិក​ពិតជា​បាន​អនុវត្ដ​តាម​ស្ដង់ដា កសិកម្មសរីរាង្គ មិន​មានការ​លួច​បន្លំ​ប្រើប្រាស់​ជីគីមី ឬ​ថ្នាំពុល​ឡើយ​ ​។ លោក​បានបន្ដ​ថា សមាជិក​ទាំងអស់​បាន​ទទួល​ការបណ្ដុះបណ្ដាល និង​ណែនាំ​ជា​រៀង​រាល់​ឆ្នាំ ហើយ​សហគមន៍​មានការ​រៀបចំ​ប្រ​ព​ន្ធ័​ត្រួតពិនិត្យ​ផ្ទៃក្នុង ដើម្បី​តាមដាន​ការ​អនុវត្ដបច្ចេកទេស និង​ការ​ផលិត​ជីធម្មជាតិ​របស់សមាជិក​។ ទន្ទឹម​នេះ អង្គការ​សេ​ដាក​មានការ​ត្រួតពិនិត្យ​បន្ថែម​លើ​អ្វី​ដែល​សមាគម​ន៍បាន​អនុវត្ដ​។ លោក​មាស សៅ បាន​សង្កត់ធ្ងន់​ថា និយាយ​រួម​សហគមន៍​បាន​បណ្ដុះ​ដល់សមាជិក​អោយ​មាន​ភាព​ស្មោះត្រង់​ជាមួយទីផ្សារ ដោយ​ពន្យល់​ថា​ប្រសិនបើ​ទីផ្សារ​មាន បញ្ហា​នោះ​សហគមន៍​របស់​យើង​ក៏​ជួប​ប្រទះនូវ​បញ្ហា​ផង​ដែរ​។
អង្ករ​សរីរាង្គ​ត្រូវ​បាន​អង្គការ​សេ​ដាក​ដាក់​លក់​ចាប់តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ ដែលបរិមាណ​ស្រូវ​លក់​ដំបូង​មាន​ចំនួន​ប្រមាណ១០​តោន ហើយ​នៅ​ឆ្នាំ​២០១០​នេះ អង្គការ សេ​ដាក​បាន​ប្រមូល​ទិញ​ស្រូវ​ពី​សហគមន៍ចំនួន​ប្រមាណ​១៥០០​តោន នៅ​ក្នុង​៧​ខេត្ដ ដែល​មាន​សមាជិក​ផលិត​ជិត​២០០០​គ្រួសារ សំរាប់​ការ​លក់​នៅ​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ ចេញ​ខ្លះ​។

នាយក​សហគ្រាស​សេ​ដាក​លោក ឡា​ង សេង​ហ៊​ង មាន​ប្រសាសន៍​ថាការ​គាំទ្ររបស់​អតិថិជន​ចំពោះ​អង្ករ​សរីរាង្គ​មានការកើន​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​ពួក​គាត់​យល់ឃើញ​ថា​ការ​ទិញ​អង្ករ​សរីរាង្គ​យក​ទៅបរិភោគ វា​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាពរបស់​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ពួក​គាត់​បាន​ចូល រួមចំណែក​ជួយ​ជំរុញ​អោយ​ប្រទេស​កម្ពុជាក្លាយជា​ប្រទេស​មួយ​ដែល​ទឹកដី និង​ចំណីអាហារ​គ្មាន​ជាតិ​គីមី ៕