ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ោ ភា​រិ​ទ្ធ ប្រកាស​សងសឹក​កីឡាករ​ថៃ​ឱ្យ​ មុ​ឺ​ន មេ​ឃា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​បាន​សុំ​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​ថៃ​យ៉​ត កុ​ស៊ុន ច​.​ថា​ក់​ឆ័​យ ដើម្បី​សងសឹក​ឱ្យ​ម៉ឺ​ន មេ​ឃា នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ ប៉ោ ភា​រិ​ទ្ធ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​បាន​សុំ​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​ថៃ​យ៉​ត កុ​ស៊ុន ច​.​ថា​ក់​ឆ័​យ ដើម្បី​សងសឹក​ឱ្យ​ម៉ឺ​ន មេ​ឃា នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នៅ​ថ្ងៃ​សៅរ៍​ទី​២២ កុម្ភៈ ក្នុង​កម្មវិធី​ប្រដាល់​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ ខណៈ​កីឡាករ ខេ​ម ចាន់ មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ភី​ត​ប៉ែ​ត​សែន ស៊ី​ត​.​លួង​ពូត​ឌុ​ម​។

កីឡាករ ប៉ោ ភា​រិ​ទ្ធ ដែល​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជាមួយ​កីឡាករ​ថៃ យ៉​ត​កុ​ស៊ុន លើក​នេះ​គឺ​ដោយសារចង់​ក្លាយជា​ម្ចាស់​ជើងឯក​ប្រាក់​លា​នខា​រ៉ា​បាវ និង​ដើម្បី​សង​សឹក​ឱ្យ​មិត្ត​រួម​អាជីព​កីឡាករ ម៉ឺន មេ​ឃា ដែល​បាន​ចាញ់​ក្រោម​ដៃ​កីឡាករ​ថៃ​ម្នាក់​នេះ​កាលពី​ប៉ុន្មាន​​ស​ប្ដា​ហ៍​មុន​ផង ។

ប៉ុន្តែ​ទោះបីជា​មានការ​អះអាង​បែប​នេះ​មែន សម្រាប់​អ្នកគាំទ្រ​មួយ​ចំនួន​ហាក់​មិនសូវ​មាន​ជំនឿ​ចិត្ត​លើ ប៉ោ ភា​រិ​ទ្ធ​ប៉ុន្មាន​ឡើយ ។ មិនសូវ​មាន​ជំនឿ​ចិត្ត​ដោយសារ​គេ​ដឹង​ថា កីឡាករ​ថៃ​ម្នាក់​នេះ​ជាជើង​ខ្លាំង​មិនធម្មតា​ទេ ។ យ៉ាងណា​ក៏​ដោយ ប៉ោ ភា​រិ​ទ្ធ ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ ដូច្នេះ​បើ​ទោះ​សងសឹក​មិន​បាន​ក៏​ល្អមើល​ដែរ​។​

កីឡាករ ខេ​ម ចាន់ ក៏​ជា​បេក្ខភាព​ប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ ។ ទាំង​កីឡាករ​ថៃ​ទាំង​កីឡាករ​កម្ពុជា​គូ​នេះ​កម្រ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ណាស់ ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ​។​ចាំ​មើល​គូ​នេះ​នរណា​ជា​អធិរាជ​នៅ​លើ​សង្វៀន​ប្រដាល់ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ។ កីឡាករ រំ​ចង់ ថង​ណ​យ មក​ពី​ក្លិប​បុរី​រាជសីហ៍​ប្រកួត​ជាមួយ​កីឡាករ ជ័យ ហឿ​ត មក​ពី​ក្លិប​រាហូ កីឡា​ខេត្តបាត់ដំបង ខណៈ​គូប្រកួត​បើក​ឆាក​កីឡាករ ធន់ វណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​​ជាមួយ​កីឡាករ អេ​លី​ត សុភាព មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ