ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ប្រកាស​អាសន្ន​ខ្ពស់​ក្រោយ​​មាន​អ្នក​ឆ្លង​ថ្មី​៣១​នាក់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម ​YONHAP​ ថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២០​កុម្ភៈ​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ COVID-19 ​ថ្មី ក្នុង​ប្រទេស​ចំនួន​៣១​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​​ឡើង​ដល់​៨២​នាក់​ក្នុង​ប្រទេស​នេះ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម ​YONHAP​ ថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២០​កុម្ភៈ​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ COVID-19 ​ថ្មី ក្នុង​ប្រទេស​ចំនួន​៣១​នាក់​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​​ឡើង​ដល់​៨២​នាក់​ក្នុង​ប្រទេស​នេះ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ការ​ឆ្លង​រាតត្បាត​កាន់តែ​ខ្លាំង ក៏​ទោះបី​មានការ​ពង្រឹង​បណ្ដា​វិធានការ​ច​ត្តា​ឡី​សកៈ​ក៏​ដោយ​។

យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំ​ងឹ​កូរ៉េ​ខាងត្បូង​ថា អ្នក​ឆ្លង​ថ្មី​៣១​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​DAEGU ចម្ងាយ​៣០០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​សេ​អ៊ូ​ល និង​ក្នុង​ខេត្ត​GYEONGSANG​ខាងជើង​។

អ្នកជំងឺ​ទី​៣១​របស់​ប្រទេស​អាច​ជា​មេ​ចម្លង​វីរុស​នេះ ដែល​បាន​ចម្លង​ដល់​មនុស្ស​ច្រើន​នាក់​ទៀត ហើយ​ជន​នេះ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​១៦៦​នាក់ ដែល​រស់នៅ​DAEGU​។ អ្នកជំងឺ​ទី​៣១​នោះ​ជានា​រី​អាយុ​៦១​ឆ្នាំ​ម្នាក់​នៅ​DAEGU ចាប់ផ្ដើម​មាន​គ្រុនក្ដៅ​ពី​ថ្ងៃ​ទី​១០​កុម្ភៈ​មក ហើយ​ត្រូវ​បាន​អះអាង​ថា​ឆ្លង​វីរុស​។

តាម​ការ​ស៊ើប​អង្កេត​មួយ​ថា នារី​នោះ​បាន​ចូលរួម​ក្នុង​ពិធី​សូត្រធម៌​នានា នៅ​ក្បែរ​មនុស្ស​ច្រើន​នាក់ ហើយ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​មនុស្ស​ម្នាក់ ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ទីក្រុង​DAEGU​។

អាជ្ញាធរ​សុខាភិបាល​និយាយ​ថា មាន​បំណង​ធ្វើតេស្ត​លើ​បណ្ដា​មនុស្ស​ដែល​ធ្វើការ ក្នុង​មន្ទីរពេទ្យ​ដែល​អ្នក​ជំ​ងឹ​នោះ​ចូល ជា​វិធានការ​ប្រុង​ប្រយ័ត្ន​។ នារី​កូរ៉េ​ខាងត្បូង​អាយុ​៦១​ឆ្នាំ​រូប​នេះ​មក​ពី​ក្រុង​សេ​អ៊ូ​ល កាលពី​ដំណាច់ខែ​មុន ហើយ​បាន​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់ ដោយ​ចេញ​ទៅ​ក្រៅ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​រួម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ